Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​កម្មករ​រោងចក្រ ខូច​នៅលើ​ស្ពាន​កោះកុង ត្រូវ​នារី ២ នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ ទៅ​បុក​រថយន្ត​ពីក្រោយ បណ្តាលឲ្យ​រងរបួស​ធ្ងន់​

spot_img

​កោះកុង ​៖ នារី ២ នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ ទៅ​បុក​រថយន្ត​ពីក្រោយ បណ្តាលឲ្យ​រងរបួស​ធ្ងន់ ដែល​​ករណីនេះ បាន​កើតឡើង វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​ចំណុច លើ​ស្ពាន​ព្រែក​កោះ​ប៉ោ (​ស្ពាន​កោះកុង​) ខេត្ត​កោះកុង​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរ​នេះ​ ​បណ្តាលឲ្យ​រង​របួស​ស្ត្រី​ចំនួន ២ នាក់ ក្នុងនោះ​របួសធ្ងន់​ម្នាក់ ។ ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ព្យាបាល​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង​។ ចំណែកឯ​ម៉ូតូ និង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​ដឹក​កម្មករ ចំណុះ​៥​តោន បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ធ្វើ​ការដោះស្រាយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រថយន្ត​ដឹក​កម្មករ​រោងចក្រ បាន​ខូច​នៅលើ​ស្ពាន ក៏​មាន​ការផ្លាស់ប្តូ​រក​ម្មករ​ទៅ​រថយន្ត​ថ្មី​មួយទៀត ហើយ​ម្ចាស់​អង្គុយ​នៅលើ​រថយន្ត​ផ្នែក​ខាងក្រោយ ដើម្បី​រង់ចាំ​ជាង​មក​ជួសជុល ក៏​ស្រាប់តែ​ម៉ូតូ មួយ​គ្រឿង​ជិះ​មក​ពីក្រោយ​តែ​ម្តង ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×