Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្នេហ៍​ស្រឡាញ់​ភេទ​ដូចគ្នា ប្តឹង​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃបុណ្យ​ក្តីស្រឡាញ់ ទាមទារ​សិទ្ធិ​រៀបការ​

spot_img

​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​ចំនួន ១៣​គូ​ទូទាំង​ប្រទេស​ជប៉ុន បាន​ធ្វើ​រៀបចំ​ប្តឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​​ព្រហស្បតិ៍​នេះ ដោយ​ធ្វើ​ការទាមទារ​សិទ្ធិ​រៀបការ​។​

​ពួក​គេ​ប្តឹង​រដ្ឋាភិបាល​ដោយសារ​បាត់បង់​ផលប្រយោជន៍ ដោយ​ពួកគេ​បញ្ជាក់ថា ការ​ហាមប្រាម​មិន​ឲ្យ​ពួកគេ​រៀបការ​នឹង​គ្នា​គឺជា​ការរំលោភ​សិទ្ធិ​ពួកគេ​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​

​សូមបញ្ជាក់​ថា ជប៉ុន​គឺជា​ប្រទេស​តែ​មួយគត់​នៅក្នុង​ចំណោម​ប្រទេស G7 (​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់​ខ្លាំង​) ដែល​មិន​អនុញ្ញាតិឲ្យ​មាន​ការរៀ​បការ​ដល់​អ្នក​ស្រឡាញ់​ភេទដូចគ្នា ប៉ុន្តែ​បើ​តាម​ការស្ទង់មតិ មាន​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​កា​រៀបការ​នោះ​។​

​ចំណែក​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ​វិញ​បញ្ជាក់ថា ការ​រៀបការ​អាច​កើតឡើង​ក្នុង​ករណី​មាន​ការព្រមព្រៀង​ពី​ភាគី​ទាំងពីរ ហើយ​អាជ្ញាធរ​ជប៉ុន​រហូតមក​​ដល់​បច្ចុប្បន្ន​មិន​អនុញ្ញាតិឲ្យ​មាន​ការរៀ​បការ​ភេទ​ដូច​គ្នា​ទេ​។​

​ប៉ុន្តែ​មេធាវី​របស់​ដើមបណ្តឹង​ទាំងអស់ បាន​បកស្រាយ​ត្រឡប់​វិញ​ថា ពាក្យពេចន៍​នៅក្នុង​រដ្ឋធម្មនុញ្ញ​គឺ​ចង់​ការពា​រកា​រៀបការ​ដោយ​បង្ខំ ដោយ​មិន​មាន​ការ​ហាមប្រាម​ពី​ការ​រៀបការ​ភេទ​ដូចគ្នា​នោះ​ទេ​។​

​ពួកគេ​បញ្ជាក់ថា ការ​បដិសេធ​មិនឲ្យ​មាន​ការរៀបកា​រ​ភេទ​ដូចគ្នា​គឺជា​ការរំលោភ​ទៅនឹង​រដ្ឋធម្មនុញ្ញ ដែល​ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្រោម​ច្បាប់​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×