Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មនុស្ស ៨០​នាក់​ស្លាប់​ដោយសារ​ពុល​ស្រា​នៅ​ឥណ្ឌា​

spot_img

​ប៉ូលិស​ក្នុងប្រទេស​ឥណ្ឌា​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​លើ​អ្នក​ផលិត​ស្រា​ខុសច្បាប់ បន្ទាប់ពី​មនុស្ស​​ចំនួន ៨០​នាក់​ស្លាប់​ដោយសារ​ពុល​ស្រា​។​

​ប៉ូលិស​បញ្ជាក់ថា ការស្លាប់​នោះ​កើតឡើង នៅ​ពេល​ជនរងគ្រោះ​ទាំង​នោះ​ផឹកស្រា​ផលិត​ខុសច្បាប់ ដែល​មាន​ប្រភព​តែមួយ ដែល​ត្រូវបាន​ក្រុម​ឧក្រិដ្ឋកម្ម​ផលិត​ឡើង​នៅក្នុង​រដ្ឋ Uttar Pradesh និង Uttarakhand​។​

​ជនរងគ្រោះ​ភាគច្រើន​ស្លាប់​នៅក្នុង​រដ្ឋ Uttar Pradesh ដោយ​មាន​ចំនួន ៤៤​នាក់ និង ៣៦​នាក់​ទៅ​នៅក្នុង​រដ្ឋ Uttarakhand​។​

​រហូតមកដល់​ពេលនេះ ប៉ូលីស​បាន​កំពុង​បន្ត​ធ្វើ​ការស៊ើបអង្កេត ហើយ​មនុស្ស​ចំនួន ៨​នាក់ រួម​មាន​អ្នក​លក់ ២​នាក់ ត្រូវបាន​ចាប់ខ្លួន​។​

​ស្រា​ខុសច្បាប់​ចំនួន ៤០០​លីត្រ ​ត្រូវបាន​ប៉ូលីស​រឹបអូស​បាន​ក្នុង​កំឡុង​ប្រតិបត្តិការ​បង្ក្រាប​រួមគ្នា នៅក្នុង​រដ្ឋ​ទាំង​ពីរ​។​

​ប៉ូលីស​និយាយថា ក្រុម​ឧក្រិដ្ឋជន​បានធ្វើការ​បិតស្រា​លួចលាក់​នៅក្នុង​ព្រៃ ក្រៅ​ភូមិ ហើយ​ពួកគេ​បានធ្វើកា​រលាយ​ស្រា​នៅ​កន្លែង​នោះ៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×