Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ចិន​ម្នាក់ ស្រវឹង​ប្រើ​ដុំថ្ម​គប់ បណ្តាលឲ្យ​បែក​កញ្ចក់​ឡាន​

spot_img

​ភ្នំពេញ​ ៖ អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៣​ កុម្ភៈ​ ឆ្នាំ២០១៩ វេលា​ម៉ោង ២១ និង​៣០​នាទី ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា (​ប្រើ​ដុំថ្ម​គប់​បណ្តាលឲ្យ​បែក​កញ្ចក់​ឡាន​) នៅ​ចំណុច​មុខ​ចហាង​អង្គរ​ធំ ផ្លូវ​១០១៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់ ។​

​ជនសង្ស័យ​ឈ្មោះ XUB0 ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ក្នុង​រោងចក្រ កាណាឌីយ៉ា ផ្លូវវេង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ព្រហ្ម សុធា​រ័ត្ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ខោអាវ ស្នាក់​នៅផ្ទះ​លេខ​៣ ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ ។ សម្ភារៈ​ខូចខាត បែ​កញ្ចក់​ឡាន​ចំហៀង​មុខ​ខាងស្តាំ ចំនួន​១​ផ្ទាំង ។ សម្ភារៈ​បន្សល់ទុក ៖ ដុំថ្ម​ចំនួន​១​ដុំ និង​ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក​ហូ​វ៉ៃ របស់​ជនសង្ស័យ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ដឹក​ជនសង្ស័យ ពី​រោងចក្រ​កាណាឌីយ៉ា នៅ​ម្តុំ​ផ្លូវ​វេ​ស្រេង ក្នុង​គោលបំណង​ដើរលង បន្ទាប់​មក​ជនសង្ស័យ និង​ជនរងគ្រោះ ក៏​មាន​ទំនាស់​ពាក្យសម្តី និង​ប្រកែក​គ្នា​តាម​ផ្លូវ ដោយ​មាន​ស្ថានភាព​ស្រវឹងស្រា ជនរងគ្រោះ​បាន​បើ​ឡាន ដឹក​ជនសង្ស័យ ទៅ​រោងចក្រ​វិញ កន្លែង​ស្នាក់នៅ​វិញ ពេល​ធ្វើដំណើរ ដល់​ចំណុចកើតហេតុ​ខាងលើ ជនសង្ស័យ​បាន​យកដៃ​ទាញ​ប្រាំង​ឡាន ឲ្យ​ឈប់​រួច​ចុះ​ពីលើ​ឡាន​យក​ដុំថ្ម គប់​កញ្ចក់​ឡាន​ចំហៀង​ខាងស្តាំ បណ្តាលឲ្យ​បែក ក៏​មាន​ការ​ឆោឡោ ភ្លាម​នោះ​កម្លាំង​ល្បាត​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បានធ្វើការ​ល្បាត​ដល់​ចំណុច​ខាងលើ ឃើញ​ក៏​បាន​នាំខ្លួន​ជនសង្ស័យ យកមក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន រួច​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែម្តង ។ បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕ ​ដោយ ​៖​ កូឡាប​

spot_img
×