Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធាន ACU ថា លោក​ប៉ែន សុខ​សម្បត្តិ ប្រឡង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ដោយ​សរសេរ​ចូលក្នុង​វិញ្ញាសារ​អក្សរ​ចិន​នូវ​សញ្ញា ភីង​អ៊ី​ញ​

spot_img

​ភ្នំពេញ ​៖ លោក ប៉ែន សុខ​សម្បត្តិ ម្ចាស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ “Sambath S.Pen” និង​ជា​បេក្ខជន​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចូលរៀន​វគ្គ​មគ្គុទ្ទេសក៍​ទេសចរណ៍ ថ្នាក់​តំបន់​សៀមរាប និង​ជុំវិញ ជំនាន់​២៧ របស់​ក្រសួង​ទេសចរណ៍ បាន​ដាក់ពាក្យ​ប្តឹង​មក​ហ្វេ​សប៊ុក​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ទី​៣​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​បាន​រៀបរាប់​ពី​ការតវ៉ា​មិន​សុខចិត្ត​លើ​លទ្ធផល​ប្រឡង​ថា​មិន​យុត្តិធម៌ មិន​អាច​ទទួលយកបានពាក់ព័ន្ធ​អំពើពុករលួយ ចំពោះ​ការរៀបចំ​ប្រឡង​ជ្រើសរើស​សិស្ស​ចូលរៀន​វគ្គ​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ​ជំនាន់​ទី​៦ ធ្លាក់​។​

​លោក ប៉ែន សុខ​សម្បត្តិ បាន​សរសេរ​ក្នុង​ពាក្យ​ប្តឹង​ថា ខ្លួន​មាន​ចំណេះដឹង ឆ្លើយបាន​គ្រប់​សំណួរ​យ៉ាង​ក្បោះក្បាយ ប៉ុន្តែ​ធ្លាក់ និង​ស្នើ​ឲ្យ​ពិនិត្យ​ឡើងវិញ និង​តវ៉ា​ការសម្រេច​ឲ្យ​ធ្លាក់​ដោយ​ការ​សរស​រេ​អក្សរ Ping Ying លើ​សន្លឹក​កិច្ចការ​វិញ្ញាសារសរសេរ​ភាសា​ចិន ដោយ​មិន​គិត​ខ្លឹមសារ​សមត្ថភាព​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ជម្រាបជូន លោក ប៉ែន សុខ​សម្បត្តិ ម្ចាស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ “Sambath S.Pen” និង​ជា​បេក្ខជន ប្រឡងប្រជែង​ជ្រើសរើស​សិស្ស ចូលរៀន​វគ្គ​មគ្គុទ្ទេសក៌​ទេសចរណ៌ ថ្នាក់​តំបន់​សៀមរាប និង​ជុំវិញ ជំនាន់​២៧ របស់​ក្រសួង​ទេសចរណ៍​ថា បន្ទាប់​ពី​ការស្រាវជ្រាវ​ភ្លាម និង​ស៊ីជម្រៅ តាម​បណ្តឹង​របស់​លោក ពេលនេះ​ខ្ញុំ​អាច​ប្រាប់​ដល់​វិញ​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​មាន​ដូចតទៅ ៖ គណៈកម្មការ​ប្រឡង​ពិតជា​បាន​ធ្វើ​កោសល្យវិច័យ ដោយ​ម៉ត់ចត់​លើ​វិញ្ញាសា​របស់​បេក្ខជន ដោយ​មិន​មាន​រំលង​នូវ​ការតវ៉ា​ណាមួយ​ឡើយ​។ ជា​ការ​គួរឲ្យ​សោកស្តាយ​ក្នុង​ការប្រឡង​នេះ មាន​បេក្ខជន​៨៦​រូប ដែល​ត្រូវ​ធ្លាក់​ជា​ស្វ័យប្រវត្តិ (​ក្នុងនោះ​មាន​រូប​លោក ប៉ែន សុខ​សម្បត្តិ​ផងដែរ​) ដោយ​បាន​បំពាន​លើ​បទ​ប្បញ្ញត្តិ​ផ្ទៃក្នុង​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ថា លោក ប៉ែន សុខ​សម្បត្តិ បាន​បំពាន​ដោយ​សរសេរ​ចូលក្នុង​វិញ្ញាសា​អក្សរ​ចិន​នូវ​សញ្ញា ភីង​អ៊ី​ញ ( Ping Ying ) ៩​កន្លែង​ដែល​រូប​លោក​ក៏​បាន​ដឹង​ពី​បម្រាម​នេះ​មុន​ចូល​ធ្វើ​វិញ្ញាសា​។ អ្នក​បំពាន​សរសេរ​ចូល​សញ្ញា ភីង​អ៊ី​ញ ( Ping Ying ) ដូច​លោក​មាន​៣៥​នាក់​ទៀត ហើយ​មាន​លទ្ធផល​ដូច​រូបលោក​ដែរ គឺ​ធ្លាក់​ស្វ័យប្រវត្តិ​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា ការ​សង្កេតការណ៍​លើ​ការប្រឡង ក៏ដូជជា​ការស្រាវជ្រាវ ក្រោយ​ពេល​ប្រឡង​តាម​បណ្តឹង​របស់​លោក ធ្វើឲ្យ អង្គភាព​ប្រឆាំង​អំពើពុករលួយ សន្និដ្ឋាន និង​ទទួលស្គាល់​ថា គណៈកម្មការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចូលរៀន​វគ្គ​មគ្គុទ្ទេសក៍​ទេសចរណ៍ ថ្នាក់​ជាតិ​ជំនាន់​ទី​៦ និង​ថ្នាក់​តំបន់​សៀមរាប និង​ជំវិញ​ជំ​នាន់​ទី​២៧ ពិតជា​បាន​ដំណើរការ​ដោយ​ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ ពិតប្រាកដ​មែន​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×