Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​កម្ពុជា​-​ថៃ សហការ​នៅ​គ្រប់​កម្រិត​ទាំងអស់ សម្រាប់​ជា​ការលើកកម្ពស់​ដល់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​

spot_img

​ភ្នំពេញ​ ៖ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-​ថៃ លើក​ទី​១៤ ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ដឹកនាំ​ដោយ​សហប្រធាន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកនាយ​ឧត្តមសេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​សេចក្តីថ្លែងការណ៍​រួម នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-​ថៃ លើក​ទី​១៤ បានបញ្ជាក់​ថា កិច្ចប្រជុំ​ត្រូវបាន​រៀបចំឡើង ដោយ​យោង​ទៅតាម​កិច្ចព្រមព្រៀង នៃ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​ព្រំដែន ក៏ដូចជា​ការពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​កង​ទ័ព និង​កង​ឯកភាព​សន្តិ​សុខ​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត​របស់​កម្ពុជា និង​ថៃ​។ កិច្ចប្រជុំ​បាន​បញ្ជាក់​អំ​ពី​សារសំខាន់ នៃ​ការប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) លើក​ទី​១៤ ដែល​បាន​ផ្តល់​នូវ​ការណែនាំ និង​ទិសដៅ ដើម្បី​ជម្រុញ​ឲ្យ​ទំនាក់ទំនង​ល្អ​ដែល​មាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​សារប្រយោជន៍ រវាង​កងទ័ព​ទាំង​ពីរ​នៅ​គ្រប់​កម្រិត​ទាំងអស់ កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត សម្រាប់​ជា​ការលើកកម្ពស់​ដល់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​។

កិច្ចប្រជុំ​បាន​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​តាម​បណ្តោយ​ព្រំដែន​។ ភាគី​ទាំងពីរ​បាន​ពិនិត្យឡើងវិញ នូវ​លទ្ធផល នៃ​ការអនុវត្តន៍​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ ដែល​ដាក់​ចេញ​ដោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ លើក​ទី​១៣ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ ដូចជា​៖ កិច្ចសហប្រតិបត្តិការ​លើ​ការឆ្លងកាត់​ព្រំដែន បញ្ហា​ពលករ ការទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ការលើក​កំពស់​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​កម្ពុជា ជាមួយ​បណ្តា​អង្គភាព សន្តិសុខ​ថៃ ក្នុង​តំបន់​ព្រំដែន បញ្ជា​កសិកម្ម បញ្ហា​សុខភាព​សាធារណៈ ការអភិវឌ្ឍន៍​ជីវភាព​រស់នៅ​ការអប់រំ សាសនា និង​វប្បធម៌​។ កិច្ចប្រជុំ​បាន​ឯកភាព​ជម្រុញ​ភាគី ទាំងពីរ ឲ្យ​បន្ត​នូវ​ភារកិច្ច ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ដោយ​ស្របតាម​គោលការណ៍ និង​វិធានការ​ដែល​បានកំណត់​ក្នុង​កំណត់ហេតុ​ព្រមព្រៀង នៃ​កិច្ចប្រជុំ​លើក​ទី​១៤​នេះ លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​។ ភាគី​ថៃ​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន ទូទៅ​(GBC) កម្ពុជា​-​ថៃ​លើក​ទី​១៥ ហើយ​នឹង​ធ្វើការ​ជូនដំណឹង​ទៅ​ភាគី​កម្ពុជា អំពី​កាលបរិច្ឆេទ និង​ទីកន្លែង​នៅពេល​ក្រោយ ៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×