Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ឆ្លើយតប​នឹង​លោក​ផែង វណ្ណៈ ដែល​ឌៀល​ថា​កញ្ជះ​គេ និង​ភ្លេច​ដើមកំណើត​

spot_img

​ភ្នំពេញ ​៖ បើ​តាមផេក​ហ្វេស​ប៊ុក របស់​គណនី ឈ្មោះ Leng Navatra ឡេង ណា​វ៉ា​ត្រា ដែល​គេ​ស្គាល់​ជា​ឧកញ៉ា​វ័យក្មេង មាន​ដើមកំណើត​មានបាន ចេញ​ពី​ពលករ​នៅ​ប្រទេស​កូរ៉េ បាន​សរសេរ​សារ​យ៉ាង​វែង ឆ្លើយតប​ទៅ​លោក​ផែង វណ្ណៈ ដែល​ចេះ​គ្រប់​រឿង​លើ​បណ្តាញ​សង្គម ដែល​និយាយ​បញ្ឆិតបញ្ឆៀង​ក្នុង​ឡាយ​វីដេអូ រិះគន់​លោក​ឧកញ៉ា​នោះ​។

​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ថ្លែង​កាល​ពី​ថ្មីៗ​នេះ​ថា សូម​គោរព​សំពះ​ជម្រាបសួរ​ដោយ​ការគោរព​បំផុត ខ្ញុំ​បាន​ឃើញ​បង​និយាយ​ប៉ុន្មាន​ម៉ាត់ ធ្វើ​ឲ្យ​ប្អូន​តូចចិត្ត​បំផុត​។ ប្រសិន​ការនិយាយ​នេះ បងប្រុស​និយាយ​សំដៅ​មក​លើ​ប្អូន​។​

ខ្ញុំ​សូម​ទទួល​ពាក្យ​ថា ខ្ញុំ​ជា​ពលករ តែ​មិន​ទទួល​ដាច់ខាត​ពាក្យ​ថា​ខ្ញុំកញ្ជះ​គេ ព្រោះ​ពួក​ខ្ញុំ​យ​កម្លាំង​ទៅ​ដោះដូរ​លុយ និង​មាន​សិទ្ធិ​ស្មើគ្នា​នៅ​ប្រទេស​គេ ហើយក៏ ដើម្បី​គ្រួសារ​និង​ចូលរួម​ជួយ​អភិវឌ្ឍន៍​ប្រទេស​របស់​យើង​ដែ​។ ពាក្យ​ថា​ខ្ញុំ​ភ្លេច​កំណើត តើ​ខ្ញុំ​ភ្លេច​កន្លែង​ណា ខ្ញុំ​ធ្វើ​បុណ្យ​រាល់​ឆ្នាំ​នឹង ថែមទាំង​បាន​ជូន​អំណោយ ក្នុង​ស្រុក​កំណើត​ជា​ប្រចាំ ហើយ​ជួប​មនុស្ស​ចាស់ ជាពិសេស​បង​ខ្ញុំ​តែងតែ​លើក​ដៃ​សំពះ បង​ភ្លេច​ហើយ​ឬ​ខ្ញុំ​លើក​ដៃ​សំពះ​បង​ពេល​វីដេអូ call ដៃ​ម្ខាង​កាន់​ទូរស័ព្ទដៃ​ម្ខាង​សំពះ ហេតុ​អ្វី​បង​ដៀល​ខ្ញុំ​ទៅរួច​ប្អូន​មិន​យល់ កន្លែង​ណា​ខ្ញុំ​ក្រអឺតក្រទម បង​ជួយ​ពន្យល់​ប្អូន​ផង​។ ខ្ញុំ​ក៏​ស្អប់​ពាក្យ​ថា​ភ្លេច​កំណើត​ដែរ បង​សួរ​អភិបាលរង​ស្រុក​បាភ្នំ​ទៅ តើ​ខ្ញុំ​ជួយ​អ្វីខ្លះ ហេតុ​អ្វី​បង​ប្រើពាក្រ​ថា ខ្ញុំ​ភ្លេច​កំណើត​បែបនេះ នេះ​ជា​លើកទីមួយ ហើយ​បង​ដៀល​ខ្ញុំ​បែបនេះ ទោះ​ឪពុក​ខ្ញុំ​ក៏​គាត់​មិន​ដែល​ដៀល​ខ្ញុំ​បែបនេះ​ដែ​។ កង់​កញ្ចាស់​ខ្ញុំ​គ្មាន​ជិះ​មែន​ពីមុន ពិតជា​អត់​ណាស់ តែ​ឥឡូវ​ធ្វើ​សំណង់​ក៏​ទិញ​ម៉ូតូ​ជិះ​បានដែរ មិន​ដូច​ដាក់​ទំនាយ​ពេក​ទេ បង​កុំ​ស្អប់​ប្អូន​ពេក បង​ថា​ខ្ញុំ​ចង់​ល្បី ដោយសារ​ជួយ​គេ​ខ្ញុំ​ទទួល តែ​ខ្ញុំ​គិត​ថា​ប្រហែល​ប្រសើរ​ជាង ចង់​ល្បី​ដោយ​មិន​បាន​ជួយ ។​

​ពិតមែន ហើយ​បង​ខ្ញុំ​ប្រវត្តិ​អ្នកក្រ ហើយ​ទៅ​ថ្ងៃមុខ​គ្មាន​អ្នកណា អាច​មើល​ដឹង​ទេ ថា​ក្រ​ឬ​យ៉ាងណា​ដែរ បង​និយាយ​ត្រូវ ។ តែ​សូម​បង​កុំ​ដាក់​ទំនាយ​ឲ្យ​ខ្ញុំ​អី ខ្ញុំ​ក៏​ចង់​ធូ​ធា​រដែរ ព្រោះ​ខ្ញុំ​លំបាក​ច្រើន​ហើយ ត្រូវ​ជួយ​គ្រួសារ បងប្អូន​ច្រើន​នៅ​ស្រុក​យើង ព្រោះ​ពូជ​ខ្ញុំ​អ្នកក្រ​ស្រាប់​ហើយ និង​ជួយ​សង្គម​ខ្លះ មួយទៀត ខ្ញុំ​ក៏​មិន​ដែល​គិតថា​ខ្ញុំ​អ្នក​មាន​ដែរ បង​យល់ច្រឡំ​ហើយ ខ្ញុំ​ធ្វើការ​រក​ពេល​សម្រាក​គ្មាន​។ គឺ​ប្រៀប​ដូច​ជា​បង​អញ្ចឹង​ពីមុន​បង​ធ្វើកា​អ្វី​? ឥឡូវ​បង​ធ្វើ​អ្វី​មានតែ​បង​ទេ ទើប​ដឹង​ច្បាស់ គ្មាន​អ្នក​ចង់​មាន​កំហុស ឬ​ចង់​ខ្វះ​សមត្ថភាព​ឡើយ អ្វីៗ​ប្រែប្រួល​គ្រប់ពេល​។​

​ខ្ញុំ​ក៏​បាន​ត្រៀម​ចិត្ព​ខ្លះ​ដែរ ខ្ញុំ​មិនដែល​គិត​ថា​ខ្ញុំ​ជោគជ័យ​រហូត​ទេ ជា​អ្នក​មាន​អ្វី​ទេ​។​

​ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​បង ខ្ញុំ​មិន​បាន​សុំ​ប្អូន​មី​ល្ពៅ​វិនិយោគ​ទេ បង​ច្រឡំ​មនុស្ស​ហើយ បង​ជួយ​ពិនិត្យ​ឡើង​វិញ​ផង​។ ហើយ​រឹតតែ​មិន​ចង់បាន​ចំណេញ​ពី​គាត់ ម្យ៉ាងទៀត ក៏​មិន​បាន​ខឹង​និង​ប្អូនប្រុស​មី​ល្ពៅ​ដែរ តែ​លុយ​ខ្ញុំ​ជួយ 1000$​នេះ បើ​គាត់​គិត​ថា​តិច​មិន​មក​យក ខ្ញុំ​ទុក​ជួយ​អ្នក​ផ្សេង​ក៏បាន បើ​ដឹង​ថា​ខ្ញុំ​ជួយ​ហើយ ខ្ញុំ​ទទួល​អារម្មណ៍​ឈឺចាប់​បែបនេះ ខ្ញុំ​មិន​ជួយ​ល្អ​ជាង ។ តែ​បើ​ខ្ញុំ​ស​សេរ​ខុស​កន្លែង​ណា សូម​បងប្រុស និង​បងប្អូន​ទាំងអស់​អភ័យទោស ឲ្យ​ខ្ញុំ​ផង​ព្រោះ​ខ្ញុំ​រៀន​បាន​តិច​។​

​លោក​ឧកញ៉ា បានបញ្ជាក់​ថា “​ខ្ញុំ​សូម​រាយការណ៍​ជម្រាបជូន កាលពី​សប្ដាហ៍​មុន មាន​មិត្តភក្តិ Vj ALaskoo គាត់​ស៊ែរ​ប្អូនប្រុស ធ្វើ​មី​ល្ពៅ​ឲ្យ​ខ្ញុំ​ជួយ ហើយ​ខ្ញុំ​ក៏​សួរ​ថា​ជួយ​ដោយ​វិធី​ណា មិត្តភក្តិ​នៅ​ក្នុង​ហ្វេ​សប៊ុក ក៏​តប​ថា​ជួយ​វិនិយោគ ខ្ញុំ​ក៏​ប្រាប់​វិញ​ថា ចឹង​ឲ្យ​គាត់​ទាក់ទង​មក ។ ក្រោយមក​ស្រាប់​ហ្វេ​សប៊ុក​ឈ្មោះ​មី​ល្ពៅ​ទាក់ទងមក ពេលនោះ ខ្ញុំ​ឃើញ​ព័ត៌មាន​គេ​ផ្សាយ​ថា មាន​លោក​ឧកញ៉ា​ម្នាក់ គេ​ជួយ​ហើយ​ខ្ញុំ​ឆ្ងល់ ខ្ញុំ​សួរ​ថា (​ចុះ​ឮថា​មាន​គេ​ជួយ​ហើយ​នោះ ) ព្រោះ​ខ្ញុំ​មិន​ចង់​លូក​ដៃ​ទៀត​ទេ តែ​គាត់​ថា​មិន​ទាន់​បាន​ទេ ខ្ញុំ​នឹក​ស្មានថា​គាត់​ចង់បាន​យោបល់ និង​កា​ជួយ​ជ្រោមជ្រែង​ការចង់​វិនិយោគ ពេលនោះ​គាត់​និយាយថា គាត់​មិន​វិនិយោគ ខ្ញុំ​មាន​អារម្មណ៍​ឆ្ងល់ អ៊ីចឹង គាត់​ទាក់ទង​មក​ខ្ញុំ​ធ្វើ​អ្វី​? ហើយ​ខ្ញុំ​ក៏​សួរ​ទៀត តែ​គាត់​មិន​តប ខ្ញុំ​មិន​គិត​អ្វីដែ​។ បន្ទាប់​មក​ខ្ញុំ​ឃើញ​គាត់ live ថា​គេ​ឲ្យ​គាត់​២០​ភាគរយ ឬ​៣០​ភាគរយ គាត់​ធ្វើ​មិនបាន គាត់​ថា គាត់​មិន​វិនិយោគ ខ្ញុំ​មាន​អារម្មណ៍​ស្ដាយ​ជំនួស​គាត់​។ ខ្ញុំ​ស៊ែរ​ផុស​បញ្ចេញមតិ ក្នុងន័យ​ឆ្ងល់ ហើយ​ក៏​ដូច​ជា​ការឲ្យយោបល់ ព្រោះ​ខ្ញុំ chat ចុងក្រោយ​គាត់​មិន​តប ។ តែ​រឿង​ពិត ការសម្រេចចិត្ត​លើ​គាត់​ដដែល តើ ខ្ញុំ​មាន​សិទ្ធិ​អី​”​។​

“​តែ​ក្រោយមក​ទើប​ខ្ញុំ​ដឹង បង Long Sokiry ប្រាប់​ថា​គាត់​ចង់ឲ្យ​យើង​ជួយ​ជា​លុយ​ខ្លះ មិនមែន​ជួយ​វិនិយោគ​ទេ ចឹង​ខ្ញុំក៏​យល់ ខ្ញុំ​ប្រាប់​ទៅ​បងគី​រី​ថា ខ្ញុំ​ជួយ​៥០០​ដុល្លារ ព្រោះ​បើ​ដាក់​ទៅ​គាត់​ផ្ទាល់ ខ្លាច​ថា​ខ្ញុំ​មើលងាយ​គាត់ តែ​បង Long Sokiry គាត់​មិន​តប ខ្ញុំ​គិតថា ប្រហែល​គាត់​រវល់​។ ស្រាប់តែ​មាន​គេ share ម៉ាស៊ីន តម្លៃ​៨០០​ដុល្លារ ខ្ញុំ​ក៏​ស៊ែរ​រូប​ម៉ាស៊ីន​នឹង​ទុក ហើយ​ជួយ​១០០០​ដុល្លារ​តែ​ម្ដង​ទៅ ព្រោះ​ម៉ាស៊ីន​ធូរ​ថ្លៃ​ដែរ ខ្លាច​គាត់​មិន​ហ៊ាន​ទាក់ទង​មក​ខ្ញុំ ម្យ៉ាង​ខ្ញុំ​រវល់​ក៏ឲ្យទាក់ទង​មក​ជំនួយការ​ខ្ញុំ​វិញ ព្រោះ​បងគី​រី​មិន​តប​។​

​កន្លែង​ណា​ដែល​បង​គិតថា ខ្ញុំ​ចង់​វិនិយោគ​ជា​មួយ​គាត់ ហើយ​ចង់​ចំណេញ​ពី​គាត់ ហើយ​ខ្ញុំ​ក៏​មិន​បាន​ខឹង​គាត់​ដែរ​​ខ្ញុំ​​មាន​​រូបភាព ជូន​បង​មើល​បង​មើលចុះ បញ្ជាក់ថា​ខ្ញុំ​មិន​បាន​ចង់​វិនិយោគ ទាញ​រក​ផលចំណេញ​ណាមួយ​ឡើយ ខ្ញុំ​ឃើញ​គេ​ចុះ​ផ្សាយ​ថា ខ្ញុំ​ប្រតិកម្ម ខ្ញុំ​ក៏​លុប​ខ្ញុំ​ស៊ែរ​ចេញ k01 ប្រាប់​ខ្ញុំ​ប៉ុស្តិ៍ វិទ្យុ​ថា​ឲ្យ​ខ្ញុំក៏​ខ្ញុំ​ទ្រាំ​ ​ខ្ញុំ​គិតថា​តិច​ទៀត គឺ​សា​​ប​ហើយ តែ​បង​បែរ​ជា​ដាក់​មក​ធ្ងន់​ពេក មិន​ស្មានថា​មនុស្ស ដែល​ខ្ញុំ​គោរព​ដៀល​ខ្ញុំ​បែបនេះ​សោះ ខ្ញុំ​មិន​ចង់​ឈ្នះ​ចាញ់​អ្វី​ទេ តែ​មិន​ចង់​ឲ្យ​បង ឬ​បងប្អូន​ក្នុង facebook យល់ច្រឡំ​លើ​ប្អូន​” លោក​ឡេង ណា​ត្រា បញ្ជាក់បន្ថែម​ដូច្នេះ​។​

​លោក ថ្លែងថា “​តាមពិត​បង​ជា​មនុស្ស​ខ្ញុំ​គោរព ហើយ​ឮ​ថា នៅ​ជិត​ស្រុកកំណើត​ខ្ញុំ​ទៀត ឮ​ល្បី​ថា​បង​នៅ​បឹង​ព្រះ ចំណែក​ខ្ញុំ​នៅ​ត្រពាំង​សាលា បើ​ខ្ញុំ​ស​សេរ​ខុស​កន្លែង​ណា សូម​បងប្រុស និង​បងប្អូន​ទាំងអស់ អភ័យទោស​ឲ្យ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​រៀន​បាន​តិច​​សូម​ទុក​ផ្លូវ​ឲ្យ​ប្អូន​រស់​ផង បង​កុំ​ធ្វើឲ្យ​គេ​ស្អប់​ប្អូន​អី ។ ខ្ញុំ​គ្មាន​បំណង​អាក្រក់​អ្វី​ទេ​។ video របស់​បងវែង សូមទោស​ខ្ញុំ​កាត់​”​។​

​បើ​តាមផេក​ហ្វេស​ប៊ុក​ក្នុង​ឡាយ​វីដេអូ លោក​ផែង វណ្ណៈ បាន​និយាយថា “​ពីមុន​អា​ខ្លះ​មាន​ដែរ ពីមុន​ធ្វើ​កញ្ជះ​គេ ធ្វើ​ខ្ញុំគេ​ទេ បើ​បាន​មាន​វាសនា មាន​លុយ​បន្តិចបន្តួច ធ្វើ​ក្រអឺតក្រទម ឌៀមដាម​ដាក់​ឲ្យ​គ្នា អា​មនុស្ស​ភ្លេច​កំណើត មិន​ដែល​មាន​កំណើត​យូរ​ទេ ចាំតែ​មើលទៅ ។ ថ្ងៃ​ហ្នឹង​មាន ថ្ងៃក្រោយ​រក​កង់​ជិះ​គ្មាន​ក៏​មិន​ដឹង​ក៏​ថា​បាន​ដែរ ។ មិនមែន​ដាក់​ទំនាយ​គេ​ទេ ក៏ប៉ុន្តែ​មាន​ហ្នឹង​មាន​រហូត​ទេ ខ្វះ​ស្អី​ឧកញ៉ា​ខ្លះ​ធ្លាក់​ខ្លួន​ក្រ​រហូត ធ្លាក់​ខ្លួន​ក្រ​ម៉ាគ​គោក “៕​ ដោយ ​៖ ​កូឡាប​

spot_img
×