Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈពេល​ដែល​ការ​រំលំ​ឈើ​កំពុង “​ពេញនិយម​”​នោះ តា​ចាស់​ឥណ្ឌា​ម្នាក់នេះ​បាន “​ចាយ​យុវវ័យ​” របស់​ខ្លួន​ដើម្បី​ដាំ​ដើមឈើ ៥​លាន​ដើម​នៅ​ភូមិកំណើត​!

spot_img

​ថ្វី​ត្បិត​តែ​ម្នាក់ឯង​ក្តី តែ​លោក Saklani បាន​ដាំ​ដើមឈើ​លើ​ផ្ទៃ​ដី​ជាង ១០០​អា ប្រែក្លាយ​តំបន់​វាល​ជា​ព្រៃ​បៃតង ។​

​គាត់​កើត​នៅ​ថ្ងៃ​ទី ២ ខែមិថុនា ឆ្នាំ ១៩២២ ហើយ​ចាប់ផ្តើម​មាន​គំនិត​ដាំ​ដើមឈើ​តាំងពី​អាយុ ៨​ឆ្នាំ ។ ១​ជីវិត​របស់​គាត់ គាត់​ដាំ​បាន​ដើមឈើ​ជាង​៥​លាន​ដើម ។ សូម្បី​តែ​វ័យ ៨៦​ឆ្នាំ​ហើយ​ក្តី ពេល​ដែល​ភ្នែក​របស់​គាត់​ស្ទើរតែ​ពិការ តែ​គាត់​នៅ​បន្ត​ដាំ​ដើមឈើ​បាន​រាប់​ពាន់​ដើម ក៏ដូចជា​ប្រយុទ្ធប្រឆាំង​ដាច់ខាត​ដើម្បី​ការពារ​បរិស្ថាន ។​

​ដំបូង​ឡើយ​ទង្វើ​របស់​លោក​រង​ការប្រឆាំង​ពី​សំណាក់​ពលរដ្ឋ​នៅ​តំបន់​នោះ ព្រោះ​គិតថា​គាត់​មាន​ឧបាយកល​ដណ្តើម​យក​ដី​បន្តិច​ម្តងៗ​។ ប៉ុន្តែ​យូរៗ​ទៅ​ពេល​ឃើញ​លោក​ធ្វើ​យ៉ាង​ប្តូរផ្តាច់ រួម​ជាមួយ​ការតស៊ូ​ប្រឆាំង​ទង្វើ​បំផ្លាញ​បរិស្ថាន ពួកគេ​ក៏​ប្តូរ​គំនិត ហើយ​មាន​ជំនឿ ។​

​ឆ្នាំ ១៩៨៦ នាយករដ្ឋមន្ត្រី​ឥណ្ឌា Rajiv Gandhi បានប្រគល់​គ្រឿងឥស្សរយស Indira Priyadarshini Award ដល់​រូបលោក ។​

​ឥឡូវ “​មនុស្ស​ឈើ​” “Uriksha Manav” គោ​រម្យ​ងា​របស់​គាត់​បាន​លាចាក​លោក​ទៅ​នៅ​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ​២០១៩​កន្លងមក ក្នុង​ជន្មាយុ ៩៦​ឆ្នាំ ។​

​កាលណា​ទើប​ស្រុក​ខ្មែរ​យើង​មាន​… “​មនុស្ស​ឈើ​” ដូច​គេ​ទៅ​ហ្ន៎​! ឬក៏​មាន​តែ​…​ឧកញ៉ា​ឈើៗ​ៗ​ៗ​!!! ចន្ទ្រា

spot_img
×