ភ្នំពេញ-ដោយចិត្តស្រលាញ់ផ្នែកសិល្បៈ ផ្តើមចេញពីអ្នករាំរបាំបុរាណ កញ្ញា សុភា ទេពី បានបង្ហាញវត្តមានរបស់ខ្លួន នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ និងទទួលបាន (យ៉េស) ពីគណៈកម្មការដល់ទៅបួនដួងតែម្តង។
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Judge Audition សបា្ដហ៍ទី 1 មានបេក្ខជន-បេក្ខនារី
ជាច្រើនបានឈានមកដល់វគ្គនេះ ដែលធ្វើឲ្យគណៈកម្មការត្រូវជ្រើសរើសអ្នកមានសមត្ថភាព បន្តទៅវគ្គបន្ត ហើយក្នុងនោះ បេក្ខនារី
សោភា ទេពី ច្រៀងបទ “SaxoPhone បាត់ស្នេហ៍” ក៏បានក្លាយជាបេក្ខនារីមួយរូប ដែលមានភាពលេចធ្លោមិនធម្មតាដែរ។
ក្រោយទទួលបានសំបុត្រមាស សោភា ទេពី នាងបានសន្យាថានឹងខិតខំប្រឹងប្រែងហ្វឹកហាត់ច្រៀងបន្ថែមទៀតដើម្បីត្រៀមខ្លួនប្រលងវគ្គបន្តទៀតជាក្ដីរំពឹងថា នាងនឹងជោគជ័យនៅវគ្គបន្តបន្ទាប់ទៀតនិងកាន់តែលេចធ្លោនៅក្នុងវិស័យសិល្បៈ។
សូមជម្រាបថា សោភា ទេពី បានប្រឡូក ក្នុងវិស័យសិល្បៈ បានមួយរយៈ ពេលធំ ទស្សនិកជនស្គាល់ នាងតាមរយ:ការងារសិល្ប:មួយចំនួន រូបសម្រស់ស្រស់ស្អាត ថែមទាំង សិចស៊ី ៕ ដោយ-គីម ស្រីរ័ត្ន