Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង បាន​រកឃើញ​ទំនិញ​ខូច​គុណភាព​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ១៨,៩ គីឡូក្រាម នៅ​ផ្សារ​ក្រុង​ព្រៃវែង​

spot_img

​ខេត្ត​ព្រៃវែង​ ៖ នា​ព្រឹក​ថ្ងៃទី ១៤ ខែ​កុម្ភ​: ឆ្នាំ​២០១៩ ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង ដោយ​មាន​ការចូលរួម​សហការ​ពី មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​ក្រុង​ព្រៃវែង ស្ថិតនៅ ភូមិ​៣ ឃុំ​កំពង់លាវ ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង បាន​រកឃើញ​ទំនិញ​ខូច​គុណភាព​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ១៨,៩ គីឡូក្រាម នៅ​ផ្សារ​ក្រុង​ព្រៃវែង​។​

​ក្នុង​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការវិភាគ​បឋម​ទៅលើ​ផលិតផល​ទំនិញ​ចំនួន ១២ មុខ ស្មើនឹង ១៦ គំរូ មានដូចជា​៖ គុយទាវ​កាត់ ត្រីងៀត ត្រី​សំ​យ៉ុង ស្ពៃ​ចង្កឹះ ខ្ញី​ហាន់ ដើម​ចេក​ហា​ន់ លត​ស្វិត នំ​បាញ់​ឌុប ប្រហិត​សាច់​គោ ត្រី​សាំ​បាក់ មឹក​ស្រល់ បង្គា​ស្រស់ និង​យី​ហ៊ី ដើម្បី​រក​សារធាតុ​គីមី​ហាមឃាត់​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការត្រួតពិនិត្យរ​ក​ភាព​មិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ​។ ជា​លទ្ធផល មន្ត្រី​ជំនាញ​រក​ពុំ​ឃើញ​មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​ទេ ប៉ុន្តែ​បាន​រកឃើញ​ទំនិញ​ខូច​គុណភាព និង​ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់ មួយចំនួន​ដូចជា​៖ ទឹក​ប៉េង​បោះ ចំនួន ១៩ កែវ ស្មើ ១៣,៣ គីឡូក្រាម ទឹក​ជ្រលក់ ៦ ដប ស្មើ ៣ គីឡូក្រាម ត្រី​កំប៉ុង ២ កំប៉ុង ស្មើ ០,៥ គីឡូក្រាម គូលែន​កំប៉ុង ១ កំប៉ុង ស្មើ ០,៦ គីឡូក្រាម នំ​បំពង ចំនួន ១០ កញ្ចប់ ស្មើ ១,៥ គីឡូក្រាម សរុប​ទំនិញ​ខូច​គុណភាព ដែល​មន្ត្រី​ជំនាញ​ដកហូត បាន​ចំនួន ១៨,៩ គីឡូក្រាម​។​

​បន្ទាប់មក​មន្ត្រី​កាំកុងត្រូល បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ ហើយ​ឱ្យ​ម្ចាស់​ទំនិញ​ធ្វើ​កិច្ចសន្យា ផ្តិតមេដៃ ដើម្បី​បញ្ឈប់​ការ​ដាក់​តាំង​លក់ នូវ​ផលិតផល​ទំនិញ​ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់ និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យក​ទៅ​កម្ទេចចោល​។​
​ក្នុងឱកាស​នោះ មន្ត្រី​កាំកុងត្រូល ក៏​បាន​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​អាជីវករ ឱ្យ​ដឹង​អំពី​សុវត្ថិភាព​ម្ហូបអាហារ ដោយ​បាន​ចែក និង​បិទ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ (Poster) ផងដែរ​៕ ​ដោយ ​៖​ កូឡាប​

spot_img
×