Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ខ្លាំង​ជាង​២​សប្តាហ៍ បន្ទាប់​ពី​រាំងស្ងួត ៧​ឆ្នាំ បាន​វាយប្រហារ​ខ្ទេចខ្ទី ដែល​អូស្ត្រាលី​ថា​ជា​ថ្ងៃ​អ​វសា​ន្ត​នៃ​ពិភពលោក​!

spot_img

​​អំឡុង​ពេល​ធ្លាក់ភ្លៀង​ដំបូង ក្រោយ​ភាពរាំងស្ងួត​អស់កាល ៧​ឆ្នាំ ពលរដ្ឋ​នៅ Queensland នាំគ្នា​ត្រេកអរ ចាត់ទុកថា​ជា “​ភ្លៀង​មាស​” ។ ប៉ុន្តែ​តាម CNN ផ្សាយ​ថ្ងៃ​ទី ១៣ កុម្ភៈ នោះ​ក្រោយ​ការ​ធ្លាក់ភ្លៀង​អូសបន្លាយ​តែ ២-៣​សប្តាហ៍ វា​បាន​ក្លាយទៅជា “​ភ្លៀង​មច្ចុរាជ​” ព្រោះតែ​កម្រិត​ទឹកភ្លៀង (២.០០០​ម​ម​) ប៉ុន្មាន​សប្តាហ៍​នេះ​ស្មើ​នឹង​ភ្លៀង​…១​ឆ្នាំ​ឯណោះ ។​

​ទឹកភ្លៀង​ហូរ​នៅ​បន្សល់​ដីល្បាប់​ក្រាល​ដោយ​ខ្មោចសត្វ ។​

​រដ្ឋការ Queensland ឲ្យដឹងថា​មាន​សត្វប្រមាណ ៥០០.០០០​ក្បាល ដែល​មាន​តម្លៃ​យ៉ាងតិច ២៣០​លាន​ដុល្លារ ត្រូវ​ភ្លៀង “​កម្រ​” នេះ​បំផ្លាញ ។ ប៉ុន្តែ​តាម Financial Review នោះ​ការខាតបង់​មាន​ដល​ទៅ ៥០០​លាន​ដុល្លារ​អូស្ត្រាលី ។​

​ផលវិបាក​នៅ​វែងឆ្ងាយ​ទៀត ព្រោះ​ថា​សត្វ​ចិញ្ចឹម​ទាំងនោះ​វា​បាន​ទម្លាប់​នឹង​ធាតុអាកាស​គ្មាន​ភ្លៀង​៧​ឆ្នាំ​មកហើយ ហេតុ​នេះ​កម្រិត​នៃ​មហន្តរាយ​នៃ​ស្ថាន​ការ​ធ្ងន់ធ្ងរ​ជាង​នេះ​ច្រើន ។ ព្រោះថា​វិស័យ​ឧស្សាហកម្ម​ចិញ្ចឹមសត្វ​នៅ​អូស្ត្រាលី ជា​វិស័យ​នាំមក​នូវ​ចំណូល​ពាន់​លាន​ដុល្លារ ហើយ​តំបន់ Queensland គឺជា “​សំបុក​” ផ្តល់​ពូជ​សត្វ​ចិញ្ចឹម​ពាក់កណ្តាល​នៃ​សត្វ​ចិញ្ចឹម ២៥​០លាន​ក្បាល​នៅ​អូស្ត្រាលី ។​

​ពិសេស​ការវាយប្រហារ​នៃ​ភ្លៀង​មច្ចុរាជ​នេះ បាន​ធ្វើ​ឲ្យ​កសិករ​ក្លាយជា​កូន​បំណុល ដែល​បាត់​អស់​លទ្ធភាព​សង​ប្រាក់ ។ ព្រោះថា​អំឡុង​ប៉ុន្មាន​មុនគេ​បាន​ខ្ចីបុល​លុយ​យក​មក​រៀបចំ​សង្គ្រោះ​សត្វ​ឲ្យ​ផុត​ពូជ​ពី​ភាព​រាំងស្ងួត ក្តៅហែង​ដល់ពេល​គឺ​…​អ្វីៗ​អស់រលីង ។​

​ពេល​នេះ​កងទ័ព​កំពុងបើក​ឧទ្ធម្ភាចក្រ​ទម្លាក់​ចំបើង​ពីលើ​ចុះ​មក​ដើម្បី​សង្គ្រោះ​ហ្វូង​សត្វ​នៅ​សេសសល់​តាម​ទីទួល​សុវត្ថិភាព ។​

​មកទល់ពេលនេះ​ខាតបង់​អស់ដល់ ១​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​ហើយ ។ ទាំងនេះ​គឺជា​លទ្ធផល​នៃ​ការបំផ្លាញ​បរិស្ថាន​របស់​មនុស្ស ។ កន្លែង​ខ្លះ​រង​បាតុភូត El-nino , ខ្លះ​ទៀត​គឺ El-nina (​រាំងស្ងួត -​ទឹកជំនន់​) ៕ ចន្ទ្រា

spot_img
×