Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ខេត្តតាកែវ​ ណែនាំ​ឲ្យ​អាជ្ញាធ​ក្រុង​ដូន​កែវ ​ត្រូវ​ដោះស្រាយ​ឲ្យទាន់​ពេលវេលា​រាល់​បញ្ហា​ដែល​កើតឡើង​នៅ​មូលដ្ឋាន​របស់​ខ្លួន​

spot_img

​តាកែវ ​៖ ​លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ បាន​ធ្វើការ​ណែនាំ​ទៅ​ដល់​អាជ្ញាធ​ក្រុង​ដូន​កែវ​ត្រូវធ្វើ​យ៉ាងណា​ក្ដាប់​ឲ្យបាន​នូវព​ត៌​មាន​នៅក្នុងមូល​ដ្ឋា​ន​របស់​ខ្លូន​ជាពិសេស អំពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យបាន​ទាន់​ពេលវេលា ។​

ថ្លែង​នៅក្នុង​ពី​ធី​ប្រកាស​តែងតាំង​អភិបាលរង​ក្រុង​ដូន​កែវ​ថ្មី​ចំនួន ២​រូប នៅ​ថ្ងៃរសៀល​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ដែល​ប្រារព្ធ​ធ្វើ​ទ្បើង​សាលប្រជុំ​សាលាក្រុង​ដូន​កែវ លោក មូល វិចឹត្រ បាន​លើកឡើង​ថា ក្នុងនាម​យើង​ជា​ថ្នាក់ដឹកនាំ​របស់​មូលដ្ឋាន អាជ្ញាធ​ក្រុង​ដូន​កែវ​ត្រូវតែ​មាន​ឆន្ទៈ​និង​ម្ចាស់ការ​ចំពោះ​ការងារ​របស់​ខ្លួន ពោល​គឺ​ត្រូវ​ធ្វើការ​បំរើ​សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​និង​ត្រូវ​ក្ដាប់​ឲ្យបាន​នូ​វពត៌មាន​ដែល​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន ហើយ​ត្រូវ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។​

លោក​អភិបាលរង​ខេត្ត​តាកែវ​បាន​មាន​ប្រសា​ស​ន៏​បន្តថា ក្នុងនាម​យើង​ជា​អ្នក​ផ្តល់​សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ យើង​ត្រូវមាន​អក្បកិរិយា​ទន់ភ្លន់ ស្លូតបូត តែ​ម៉ឺង​មាត់​ស្របទៅតាម​តួនាទី​របស់​ខ្លួន មិនមែន​ធ្វើ​ទៅ​តាម​តែ​ចិត្ត​និង​ទង្វើ​របស់​ខ្លួន​នោះ​ទេ គឺ​ត្រូវ​ចេះ​បត់បែន​ទៅតាម​កាលៈទេសៈ និង​ពេលវេលា ។ ហើយ​ម្យ៉ាងទៀត​នោះ ត្រូវ​ផ្តល់​សេវា​ឲ្យបាន​លឿន​ទៅ​តាម​ម្រូ​វ​ការ​របស់​ប្រជាពលរដ្ឋ​ហើយ​ត្រូវ​ជៀសវាង​ដាច់ខាត​កុំឲ្យ​មាន​កំហុសឆ្គង​ណាមួយ​កើតឡើង​ដែល​នាំឲ្យ​មាន​ការរិះគន់​ពី​បងប្អូន​ប្រជាពលរដ្ឋ​។

​នៅក្នុង​ឱកាស់​នោះ​លោក​អភិបាលរង​ខេត្ត ក៏​បាន​ធ្វើការ​ផ្តាំផ្ញើរ​ទៅ​ដល់​លោក ស្រី ដា និង​លោក នួន សំណាង ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើការ​តែងតាំង​ជា​អភិបាលរង​ក្រុង​ដូន​កែវ​ថ្មី ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​បំពេញ​ការងារ​ឲ្យបាន​ល្អ និង​បន្ត​ចុះ​ប្រមូល​ព័ត៍មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​នៅក្នុង​ក្រុង​ដូន​កែវ យកមក​ធ្វើ​ការដោះស្រាយ​ជូន​ពួកគាត់​ឲ្យបាន​ទាន់​ពេលវេលា​និង​ទទួល​ជោគជ័យ​ផងដែរ​៕ ដោយ ៖ តាកែវ​

 

spot_img
×