Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម ​ត្រូវបាន​ចែក​ជូន​មន្ត្រីរាជការ​និង​មន្ត្រី​ជាប់​កិច្ចសន្យា​របស់​សាលាខេត្ត​និង​សាលាក្រុង​

spot_img

​តាកែវ ​៖ អាជ្ញាធ​ខេត្ត​តាកែវ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ចាប់ផ្ដើម​ធ្វើ​ការផ្សព្វផ្សាយ​ពី​គោលនយោបាយ នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ព្រមទាំង​បាន​ចែក​ប័ណ្ណ​ដល់​សមាជិកបេ​ទ្បា​ជាតិ សន្តិសុខ​សង្គម ហៅ​កាត់​ថា (​បស​ស​) ជូន​ដល់​មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ផងដែរ​។​

ថ្លែង​នៅក្នុង​ពិធី​នេះ​ដែរ​លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ បាន​មានប្រសាសន៍ថា គោលនយោបាយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​បស​ស​) វា​គឺ​ការចូលរួម​ចំណែក​ដ៏​មាន​សារៈសំខាន់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការចំណាយ​ទៅ​ការព្យាបាល​ជំងឺ​ផ្សេងៗ​របស់​មន្ត្រីរាជការ និង​បងប្អូន​ពលករ ពលការ​នី លើ​ការថែទាំ​សុខភាព និង​ការពិនិត្យ​ព្យាបាល​ជម្ងឺ​នៅ​តាម​មន្ទីរពេទ្យ​របស់​រដ្ឋ ។​

​លោក​អភិបាលរង​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​បន្ថែមទៀតថា ប័ណ្ណ បស​ស នេះ វា​ពិតជា​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន ទៅ​ដល់​មន្ត្រីរាជការ និង​កម្មករ​និយោជក ដោយ​ពួកគាត់​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី បស​ស ស្មើៗ​គ្នា គឺ​គ្រោះ​ថ្នាក់​ការងារ និង​ការពិនិត្យ សម្រាក​ព្យាបាល​ជម្ងឺ​នៅតាម​មន្ទីរពេទ្យ​របស់​រដ្ឋ គឺ​ជា​បន្ទុក​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឥលូវ​នេះ​ដើម្បី​ជួយ​សម្រួល​ដល់​មន្ត្រីរាជកា​រ​សាធារណៈ​ទាំងអស់ នៅ​ឆ្នាំ​២០១៩​នេះ មន្ត្រីរាជការ​សាធារណៈ​នឹង​ទទួលបាន​ការធានារ៉ាប់រង​ហានិភ័យ​ការងារ​ដូចគ្នា​និង​កម្មករ​ផងដែរ ។​

​លោក មូល វិចិត្រ បន្តថា អត្ថប្រយោជន៍​ដែល​មន្ត្រីរាជការ​ទទួល​បាន​នូវ​ផ្នែក​ហានិភ័យ​ការងារ​នោះ គឺ​ការ​សង្គ្រាះបន្ទាន់ ការថែទាំ និង​ព្យាបាល​មុខរបួស ការផ្តល់​ប្រាក់​បំណាច់​ប្រចាំថ្ងៃ​សម្រាក​ពេទ្យ​ចាប់ពី​២​ថ្ងៃ​ឡើង​ទៅ ជនរងគ្រោះ​៧០​ភាគរយ​នៃ​ប្រាក់​ឈ្មួល​មធ្យម​ប្រចាំថ្ងៃ អ្នក​ថែទាំ​រក្សា ៥០​ភាគរយ នៃ​៧០​ភាគរយ​របស់​ជនរ​ង​គ្រោះ ការផ្តល់ប្រាក់​ធនលាភ ឬ​ប្រាក់​វិភាជន៍​សម្រាប់​ការបាត់បង់​សមត្ថភាព​ការងារ​ជា​អចិន្រៃ្តយ៍ ៕ ដោយ ៖ តាកែវ​

spot_img
×