Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​សាលា​វិទ្យាល័យ​មួយ ត្រូវបាន​មហាជន​រិះគន់ មិនគួរណា​ប្រើ​វិធី​បង្ក្រាប​ទៅលើ​សិស្ស​ដ៏​ជ្រួល​ហួស​បែបនេះ​… (​វីដេអូ​)

spot_img

​មន្ត្រី​សាលា​ម្នាក់​បាន​ដាល់​សិស្សសាលា​អាយុ ១៧ ឆ្នាំ​ម្នាក់ នៅត្រង់​ជើង និង​បាន​ចាប់​ក្របួច​សក់​របស់​នាង​ភ្លើយ​ឡើង នៅក្នុង​វិទ្យាល័យ​មួយ នៃ​រដ្ឋ Pennsylvania (​អាមេរិក​) ។​

​វីដេអូ​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ចន្ទ​ទី​០៤ ខែកុម្ភៈ បានបង្ហាញ​ឲ្យ​ឃើញ​មន្ត្រី​សាលា បាន​ចាប់​រឹត​យ៉ាង​តឹង​ទៅលើ​សិស្ស​២​នាក់ ដោយ​ចងដៃ​របស់​ពួកគេ​ទៅក្រោយ​ខ្នង​របស់​ពួកគេ នៅឯ​វិទ្យាល័យ Hazleton Area ។​

​សិស្ស​ម្នាក់​អាច​ត្រូវបាន​លឺ​ស្រែក​ខ្លាំងៗ​ថា​៖ «​សូម​ដោះលែង​ខ្ញុំ​ទៅ​» នៅពេល​កំពុង​នាំយកទៅ​ឆ្ងាយ​ពី​ហាង​កាហ្វេ​មួយ ។​

​ស្នងការ​ប៉ូលីស​ស្រុក​បាន​ប្រាប់​ស្ថានីយ៍​វិទ្យុ​ក្នុងស្រុក​មួយ​ថា ក្រុមមន្ត្រី​ទាំងនោះ​កំពុង​ប៉ុនប៉ង​ធ្វើឱ្យ​ស្ថានភាព​នេះ​កាន់តែ​រីក​រាលដាល ហើយ​ត្រូវបាន​គេ​រិះគន់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ចំពោះ​ការគ្រប់គ្រង​សិស្ស​ដ៏​ជ្រុស​ហួស​បែបនេះ ៕​

spot_img
×