Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ឆ្មា​មួយ​ក្បាល ​បាន​ខាំ​ក្មេងស្រី​ម្នាក់​បណ្តាល​ឱ្យស្លាប់​ ក្រោយ​ឆ្លង​មេរោគ​ពីស​ត្វឆ្មា​បាន​រយៈពេល​២​ខែ នៅ​ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀង ​៖ ​ក្មេងស្រី​អាយុ​១១​ឆ្នាំ​ម្នា​ក់ បាន​ស្លាប់​កាលពី​វេ​ល​ម៉ោង​ប្រហែលជា​៤​និង​៣០​នាទី​ ល្ងាច​ថ្ងៃទី​១៣​ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ ក្រោយ​ពេលដែល​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​សត្វ​ឆ្មា​ឡើង​មួយ​ក្បាល​បាន​ខាំ​កែងជើង​ខាងឆ្វេង​របស់​នាង​កាលពី​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៨ ខណៈពេលដែល​រូបនាង​នៅផ្ទះ​របស់ខ្លួន​ហើយ​សត្វ​ឆ្វា​នោះ​ក៏​ជាស​ត្វ​ដែល​ចិញ្ចឹម​នៅផ្ទះ​តែ​ម្តងនេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់​ស្ត្រី​ឈ្មោះ​គឹម ពិសី អាយុ ៣៨ ឆ្នាំ មានមុខរ​បរជា​កម្ម​ការិនី​រោងចក្រ​ហើយ​ត្រូវជា​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​។​

​ប្រភព​ដដែល​បាន​បន្តថា ៖ ​រូបគាត់​មាន​ប្តី​ឈ្មោះ ទាវ បូរ៉ា មាន​អាយុ ៣៧​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់ សព្វថ្ងៃ​រស់នៅ​ភូមិ​ធ្លក សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​ខេត្តស្វាយរៀង មានកូន​ស្រី​ចំនួន​២​នាក់​នៅក្នុង​បន្ទុក​ប​ហើយ​កូនស្រី​ដែល​ត្រូវ​សត្វ​ឆ្មា​ខាំ​បណ្តាលឱ្យ​ស្លាប់​នោះ​ឈ្មោះ ទាវ វុ​ត្តី អាយុ ១១​ឆ្នាំ សព្វថ្ងៃ​រៀន​នៅ​ថ្នាក់​ទី​៤ ។​

​ស្ត្រី​ជា​ម្តាយ​បានឱ្យដឹង​ទៀតថាៈ​ក្នុង​កំឡុង​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងទៅ​កូនស្រី​ទី​២​ របស់គាត់​ត្រូវបាន​សត្វ​ឆ្មា​ខាំ​

​ប៉ុន្តែ​ពួកគាត់​មិនបាន​យកមក​ចាក់​ថ្នាំ​ការពារ​នៅ​មន្ទីរពេទ្យ​ប៉ាស្ទ័រ​ទេ គឺ​ចាក់​ថ្នាំ​ការពារ​នៅក្នុង​ភូមិ ចាប់តាំងពី​ចាក់​ថ្នាំ​មក​ក្មេងស្រី​ពុំមាន​អាកា​រៈ​អ្វី​នោះទេ ​ក៏ប៉ុន្តែ​រហូតមកដល់​ថ្ងៃទី​១២​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩​អាកា​រៈ​ក្មេងស្រី​មាន​លក្ខណៈ​គ្រុនក្តៅ​ខ្លួន​ខុសប្លែក​ពី​ធម្មតា​ហើយ​សភាព​ជំងឺ​កាន់តែ​ធ្វើ​ទុក​ខ្លាំង​ហើយ​ពួកគាត់ ក៏បាន​យកទៅ​វៀតណាម​ក្រោយពី​ការពិនិត្យ​ឈាម​រួចមក​គ្រូពេទ្យ​បាន​ក៏បាន​ចាក់​ថ្នាំ​ឱ្យ​មួយ​ម្ជុល​និង​ព្យួរ​សឺ​រ់ូ​ម​មួយ​កូន​ដប​ហើយ​បាន​ប្រាប់​ពួកគាត់​ថាៈ ពេទ្យ គ្មាន​លទ្ធភាព​ទេ ត្រូវបញ្ជូន​កូន​របស់គាត់​មក​ផ្ទះ​វិញ​ឱ្យប្រញាប់​ពីព្រោះ​មេរោគ​វា​បាន​ជ្រាបចូល​ពេញ​រាងកាយ​អស់​ទៅហើយ​។​

​ដោយ​មិន​អស់ចិត្ត​ក្រុមគ្រួសារ​របស់គាត់​ក៏បាន​បញ្ជូន​ពី​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​ទៅកាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ភ្នំពេញ​ជា​បន្តទៀត តែ​ជាការ​សោកស្តាយ​គឺ​មិនអាច​ជួយសង្គ្រោះ​ជាតិ​ជីវិត​បានទេ​ដោយ​លោកគ្រូ​ពេទ្យ​បាន​ប្រាប់ថា​ហួសពេល​ហើយ​គឺ​ជំងឺ​កូន​របស់គាត់​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ សូម​ប្រញាប់​បញ្ជូន​កូន​មក​ផ្ទះ​វិញ​ព្រមទាំង​ត្រៀម​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​ទៅ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថាៈ​ដោយ​លឺ​លោកគ្រូ​ពេទ្យ​ប្រាប់​ដូច្នេះ​ក្រុមគ្រួសារ​របស់គាត់​ក៏បាន​ជួល​រថយន្តឈ្នួល​ជិះ​ពី​ភ្នំពេញ​មក​ផ្ទះ​វិញ​ហើយ​នៅលើ​រថយន្តឈ្នួល​នោះ​កូន​របស់គាត់​មាន​សភាព​និយាយ​រវើរវាយ​ជា​បណ្តើរៗ​លុះ​មកដល់​ម្តុំ​ជ្រោយ​ដង​ស្រុក​គៀនស្វាយ​ខេត្តកណ្តាល​ដោយ​ឃើញ​សភាព​បែបនេះ​ម្ចាស់​រថយន្តឈ្នួល​ក៏បាន​ឱ្យ​ក្រុម​គ្រសារ​គាត់​រក​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ជិះ​វិញ​គ្រាន់តែ​ផ្លាស់ប្តូរ​រថយន្ត​ជិះ​បាន​បន្តិច​កូន​របស់គាត់​ក៏បាន​ក្អួត​ធ្លាក់ឈាម​ហើយ​ក៏បាន​ដាច់ខ្យល់​ស្លាប់​នៅលើ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​នៅតាម​ផ្លូវ​តែម្តងទៅ​។​

​សូម​រំលឹក​ឡើងវិញ​ថា ៖ ​បន្ទាប់​មានការ​បង្ហោះ​តាមរយៈ facebook​ ថា​ មាន​ក្មេងស្រី​អាយុ​១១​ឆ្នាំ​ត្រូវ​សត្វ​ឆ្មា​ខាំ​ក្រញៅ បាន​ឆ្លង​ជំងឺ ហើយ​អាកា​រៈប្រកា​ច់ៗ ទាញៗ កន្ត្រាក់​ដូច​សត្វ​ឆ្មា​បាន​ស្លាប់បាត់​បង់ជីវិត កាលពី​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះហើយ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩​នេះ​ក្រុម​អ្នក​សារ​ព័​ត៍​មានបាន​ចុះទៅ​ដល់ផ្ទះ​របស់​ក្មេងស្រី​រងគ្រោះ​ដើម្បី​បង្ហាញ​ឲ្យ​ដឹង​ពី​ដំណើរ​សាច់រឿង​ ៕ ដោយ ៖ វ៉ៃ​កូ​

 

spot_img
×