Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើរ​អូស​ត្រី​ក្នុង​ទឹក​ប្រឡាយ​ស្មានថា​ត្រី​ធំ​ មានអី​ជាប់​សាកសព​បុរស​ម្នាក់​ទៅវិញ​ផ្អើល​អ្នកស្រុក​

spot_img

​ខេត្តស្វាយរៀង ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ខ​ណះ​ដែល​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាននាំគ្នា​ដើរ​អូស​ត្រី​ក្នុង​ប្រឡាយទឹក​ស្មានថា​ជាប់​ត្រី​ធំ​ខំ​អរ​មានអី​ជាប់​សាកសព​បុរស​ម្នាក់​ទៅ​ភ័យ​ស្ទើរ​លោះ​ព្រលឹង​ចេញពី​ខ្លួន​ទៅហើយ​។​ហេ​ត​ការណ៍​នៃ​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​១៣​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩​នេះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​៖​ ក្រោយពី​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ឈ្មោះ សោម សារី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ​រស់នៅ​ភូមិ ចំបក់​កោង ឃុំតា​សួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថា​ខ្លួន​ទៅ​អូស​អញ្ចង​ក្នុង​ទឹក​ប្រឡាយ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាង​ស្រាប់​តែមាន​របស់​ធ្ងន់​ជាប់​និង​អញ្ចង​នាំគ្នា​ខំ​ទាញ​អូស​ឡើង​លើគោក​ស្មានថា​ត្រី​ធំ​ដល់​លើក​ចេញពី​ទឹក​បែរជា​សាកសព​មនុស្ស​ប្រុស​ទៅវិញ​។​

​ប្រភព​បាន​បន្តទៀតថា ​៖​ បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម​កំលាំង​សមត្ថកិច្ច​យើង​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ​ទើប​ស្គាល់​អត្តសញ្ញាណ​សាកសព​ទើប​ដឹងថា​សព​មានឈ្មោះ ឈួន ប្រុស ភេទ​ប្រុស អាយុ​31​ឆ្នាំ រស់នៅ​ភូមិ នា​រា​ទេ​ន ឃុំឈើទាល ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង​។​ប្រភព​បាន​បន្ថែមទៀត​ថា ​៖ ​ដោយមាន​ឪពុកម្តាយ​របស់​បានធ្វើ​លិខិតធានា​អះអាងថា​កូន​របស់ខ្លួន​មាន​ជម្ងឺ​វិកល​ច​រិ​ក​(​ឆ្កូត​)​ដើរ​គ្មាន​គោលដៅ​នោះទេ​ ហើយ​ដើរ​មិនដែល​ចូល​ផ្ទះ​ស្រាប់​មាន​គេ​ប្រាប់ថា​កូន​គាត់​បាន​ស្លាប់​ទៅហើយ​។​

ហើយ​បច្ចុប្បន្ននេះ​សមត្ថកិច្ច​យើង​និង​អាជ្ញា​ឃុំគ្រូពេទ្យ​បានប្រគល់​សាកសព​អោយ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចហើយ​ផងដែរ​ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×