Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទិវា​នៃ​ក្តី​ស្រលាញ់​នាំគ្នា​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស រួមគ្នា​បរិច្ចាគ​ឈាម ដើម្បី​ប្រជាជន​យើង​ទាំង​

spot_img

​ខេត្តស្វាយរៀង ​៖ ​សាកលវិទ្យាល័យ​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង បានរៀបចំ​កម្មវិធី​ប​រិ​ច្ចាគ​ឈាម​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ក្រោម​ប្រធានបទ “​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត រួមគ្នា​បរិច្ចាគ​ឈាម ដើម្បី​ប្រជាជន​យើង​!”។

​អញ្ជើញ​ចូលរួម​ក្នុង​កម្ម​វិធិ​នេះ​មានៈ លោក ទុំ សារា​វុ​ធ សាកលវិទ្យាធិការ នៃ​សកល​វិទ្យាល័យ​ស្វាយរៀង និង​ជា​អនុប្រធាន សស​យក​.​ខេត្ត ព្រះសង្ឃ លោក លោកស្រី ព្រឹទ្ធបុរស គ្រប់​មហាវិទ្យាល័យ លោក ចាន់ ដា​រ៉ា ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត លោកគ្រូ អ្នកគ្រូ​ពេទ្យ​បង្អែក​ខេត្ត និង​យុវជន​.​ស​.​ស​.​យ​.​ក​.​ខេត្ត និស្សិត​សាកលវិទ្យាល័យ​ស្វាយរៀង បាន​ចូលរួម​បរិច្ចាគ​ឈាម​សរុប​ចំនួន ៩០ នាក់ ស្មើ ៩០ ប្លោក ។​

​បើតាម​កា​អោយដឹងពី​លោក​វេជ្ជបណ្ឌិត ចាន់ តារា ប្រធាន​មន្ទីរពេទ្យ​ខេត្ត​បាន​បញ្ជាក់ថា​៖ ការបង្កើតឱ្យមាន​ការ​បរិច្ចាគ​នៅថ្ងៃនេះ ក្នុង​គោលបំណង​ស្វែងរក​សមាជិក​ដែលមាន​ចិត្តសប្បុរស​ធ​ម៍ មក​រួមចំណែក​ក្នុង​សកម្មភាព​បរិច្ចាគ​ឈាម ក៏ដូចជា​ចែករំលែក​នូវ​ក្តី​ស្រលាញ់​ក្នុង​ថ្ងៃ​១៤​កុម្ភៈ ហើយក៏​ជា​ចលនា បង្កើត​ធនាគា​ឈាម​រស់ សម្រាប់​ត្រៀម​ជួយសង្គ្រោះ​បន្ទាន់ៗ នៅពេល​ត្រូវការ​ចាំបាច់​ដែល​តំរូវអោយ​យើង​មក​បំពេញ​ភារៈ​នៅពេលនេះ ក្នុងនាម​ប្រធាន​មន្ទីរពេទ្យ​ខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម ជាមួយ​សកម្មភាព​មនុ​ស្សធ​ម៍ ដោយ​ការបរិច្ចាគ​ឈាម ដើម្បី​ការងារ​សង្គម នឹង​ការជួយ​ផ្តល់​ជីវិត​ថ្មី ដល់​មនុស្សជាតិ​ដែល​ជួប​គ្រោះថ្នាក់​សង្គម​ផ្សេងៗ​ហើយ​ត្រូវការ​ឈាម ៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×