Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​

spot_img

​ស្វាយរៀង ​៖ កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្តស្វាយរៀង ផែន​អន្តោប្រវេសន៍ នា​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភ​: ឆ្នាំ​២០១៩ បាន​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​បាវិត អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក លឹម សៀង​ហេង អភិបាលរងក្រុង​បាវិត និង​លោក​វរសេនីយ៍ឯក ឃ​ន តារា​សម្បត្តិ ស្នងការរង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​បណ្ដា​ផ្ទះជួល ក្នុងភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ខេត្តស្វាយរៀង​។​

​នៅពេល​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​បណ្ដា​ផ្ទះជួល បាន​រកឃើញ​ជនបរទេស ៤​នាក់ ស្រី ៣​នាក់ សញ្ជាតិ វៀតណាម ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន មាន ១.​ឈ្មោះ ហាយ វៀក​ហុង ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ​, ២.​ឈ្មោះ ង្វៀង ធី​ឡើយ ភេទ​ស្រី អាយុ​២៤​ឆ្នាំ​, ៣.​ឈ្មោះ ប៊ួ​យ ធី​លួ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ និង​៤.​ឈ្មោះ ត្រឹង ធី​ម៉ា​យ ភេទ​ស្រី អាយុ​២៣​ឆ្នាំ រួមទាំង វត្ថុតាង​មាន ម្សៅ​ក្រាម​ពណ៍​ស​ថ្លា (​មេ​តំ​ហ្វេ​តា​មីន​អាយ​) ចំនួន ៣​កញ្ចប់​ធំ​, ថ្នាំ​គ្រាប់ (​អ៉ិ​ច​ស្តា​ស៊ី​) ចំនួន ៤០​គ្រាប់ និង​ទូរស័ព្ទដៃ​ចំនួន ៥​គ្រឿង​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុតាង ត្រូវបាន​ប្រគល់​ឲ្យ​ខាង​ជំនាញ​គ្រឿងញៀន ក្រុង​បាវិត ដើម្បី​បន្ត​នីតិវិធី​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×