Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​២​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ជាមួយ​ម៉ូតូ​

spot_img

​ស្រុក​ព្រៃនប់​៖ ស្ត្រី​២​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ដឹកទំនិញ​ធុន​ធំ​ជាមួយ​ម៉ូតូ​។ របាយការណ៍​ពី​នគរបាល​អោយដឹងថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ១៧:៣០​នាទី លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៨៩-១៩០ ស្ថិតនៅ​ក្នុងភូមិ​ព្រៃនប់​២ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

រថយន្ត ម៉ាក HINO ពណ៌ ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ​3A-2223 បើកបរ​ដោយ​ឈ្មោះ ជឿន សាម​ឌី ភេទ ប្រុស អាយុ ២២​ឆ្នាំ មុខរបរ អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​អង្គ​ក្លើ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មាន​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​រថយន្ត​បាន​បុក​នឹង​ម៉ូតូ ០១​គ្រឿង​ម៉ាក WAVE ពណ៌ ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ថាច់ ញឹ​ង ភេទ ស្រី អាយុ ៦៨​ឆ្នាំ មុខរបរ នៅផ្ទះ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ថាច់ សៀន ភេទ ស្រី អាយុ ៦៥​ឆ្នាំ មុខរបរ នៅផ្ទះ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​បែក​ក្រុង ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ផ្ទុយគ្នា បណ្ដាលអោយ​ជនរ​គ្រោះ​ទី​១​ឈ្មោះ ថាច់ ញឹ​ង អ្នកបើកបរ​ម៉ូតូ (​ដំបូង​រងរបួស​ធ្ងន់​)​និង​ក្រោយមក​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​គ្លីនិក​វាលរេញ និង​ទី​២​ឈ្មោះ ថាច់ សៀន អ្នករួមដំណើរ​លើ​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ទាំងពីរ បានប្រគល់​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​
​ចំណែក​អ្នកបើកបរ​រថយន្ត​បាន​នាំទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ រីឯ​វត្ថុតាង រថយន្ត និង ម៉ូតូ បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ៕ ​ដោយ​ ៖ ​ស្រីនាថ​

spot_img
×