Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរលួចគាស់​ផ្ទះ យក​អស់ទ្រព្យ​សម្បត្តិ​សរុប ​២៦.៣៥០​ដុល្លារ

spot_img

​កណ្តាល ​៖ នគរបាល​ស្រុក​ពញាឮ បាន​ឲ្យ​ដឹងថា មាន​ករណី​អំពើ​លួច គាស់​ផ្ទះ យក​អស់ទ្រព្យ​សម្បត្តិ​សរុប​២៦.៣៥០​ដុល្លារ បន្ទាប់ពី​ដាក់​ប្រាក់​ក្នុង​ថត​គ្រែ​ក្បាល​ដំណេក រួច​ជនរងគ្រោះ​ក៏​ចេញពីផ្ទះ​បាត់ទៅ​។ កើតហេតុ​
ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ រស់ ហ៊ុន ភេទ​ប្រុស ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ជនរងគ្រោះ គ្រោះ​រស់ ហ៊ុន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ គួ​ក​ជេរ​ដី មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។​

ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ​។ សម្ភារ បាត់បង់​មាន ​៖ ​មាស​ប្រភេទ​ខ្សែដៃ​ ២​ខ្សែ ទម្ងន់​ ៣​ដំឡឹង ប្រាក់​ដុល្លារ ២៦.៣៥០​ដុល្លារ ។ វត្ថុ​តា​ចាប់យក ៖ ១-​បន្ទះ​ដែក​តាន់​១​កំណាត់​ទំហំ​មុខកាត់​១០​សង់ទីម៉ែត្រ ប្រវែង​១.៥៥​ម៉ែត្រ (​របស់​ជនរងគ្រោះ​)​ដែល​ជនសង្ស័យ​យក​ធ្វើ​សកម្មភាព ។​ ២-​កន្ត្រៃ​ដែក​០១​ដង​ស្រោប​ជ័រ​ពណ៌​ក្រហម ។​

​នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​៥​និង​៤៥​នាទី ​ប្រពន្ធ​របស់​ជនរងគ្រោះ​ឈ្មោះ​គង់ កុសល និង​កូន​បាននាំគ្នា​ចេញពីផ្ទះ​ទៅ​លក់​បាយ​នៅក្នុង​រោងចក្រ​ចំណី សត្វ ក្នុងភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ចំណែក ប្តី​នៅ​មិនទាន់​ទៅ​ទេ គឺ​នៅ​រៀបចំ​ទុក​ប្រាក់​ដុល្លារ បានមកពី​ការទិញ​លក់​ដី នៅក្នុង​ថត​គ្រែ​ក្បាល​ដំណេក​២​ម៉ឺន​ដុល្លារ បន្ថែម​លើ​ប្រាក់​ដុល្លារ ដែលមាន​ក្នុង​ថត​គ្រែ​នោះ​ស្រាប់​៦.៣៥០​ដុល្លារ សរុប​២៦.៣៥០​ដុល្លារ បន្ទាប់ពី​ដាក់​ប្រាក់​ក្នុង​ថត​គ្រែ​ក្បាល​ដំណេក រួច​ជនរងគ្រោះ​ក៏​ចេញពីផ្ទះ​បាត់ទៅ​ ​។​

រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ ខែ ឆ្នាំ ដដែល ជនរងគ្រោះ​បាន​យក​បា​យមក​ដាក់​ឲ្យ​ឆ្កែ​ស៊ីនៅផ្ទះ ស្រាប់តែ​ឃើញ​ទ្វារ​ផ្ទះបាយ ខាងក្រោយ​ដាច់​សោរ​បើក ភ្លាមនោះ​ជនរងគ្រោះ​ដើរ​មើល​ជុំវិញ​ផ្ទះ បានឃើញ​ចំ​រ៉ឹង​បង្អួច​ផ្ទះ​ជាន់​ក្រោម​ផ្ទាល់​ដី ផ្នែក​ខាងត្បូង មាន​ស្នាម​គាស់​បាក់ ២​ចំ​រ៉ឹង បន្ទាប់មក​ជនរងគ្រោះ​បាន​ចូល​ក្នុងផ្ទះ​ឃើញ​សោរ​ទ្វារ​ឡើងជណ្តើរ​ជាន់​លើ​មាន​ស្នាម​បាក់​ត្រចៀក ទ្វារ​ម្ខាង និង​ទ្វារ​បន្ទប់​របស់​ជនរ​ង​គ្រោះ​ដេក​មាន​ស្នាម​គាស់​បំបែក​សោរ​ទ្វារ​ចូលក្នុង​បន្ទប់​រុះរើ​សម្លៀកបំពាក់​និង​គាស់​សោរ​ថត​ក្បាល​គ្រែ កន្លែង​ជន​រង គ្រោះ​ដាក់​គ្រឿងអលង្ការ​និង​ប្រាក់​ដុល្លារ​ខាងលើ​។ ភ្លាម​នោះដែរ​ជន​រង​​គ្រោះ បានមក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ពញាឮ រួចហើយ​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌ ចុះ​ពិនិត្យ​កន្លែងកើតហេតុ សាកសួរ​ជនរងគ្រោះ​និង​បន្ត​ការ ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ត​៕​ ដោយ​ ៖ ​កូ​ឡាប​

 

spot_img
×