Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​កសិកម្ម និរាករណ៍​លើ​លិខិត​កាត់​ឆ្វៀល​ផ្ទៃដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​តំបន់​ទំនាស់​ដីធ្លី​នៅ​ឃុំ​បិត​ត្រាង​

spot_img

​ភ្នំពេញ ​៖ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ មកពី​គណបក្ស​ខ្មែរ​ក្រោក បាន​លើកឡើង​ថា ទំនាស់​ដីធ្លី​នៅ​ឃុំ​បិត​ត្រា​ង រហូត​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ប្រើប្រាស់​អាវុធ​បង្ក្រាប​ហ្វូង​បាតុកម្ម​តវ៉ា និង​មាន​របួស​មនុស្ស​ម្នាក់​នោះ ត្រូវបាន​យុត្តិធម៌​ហើយ ក្រោយពេល​ដែល​ក្រសួង​កសិកម្ម អនុវត្តន៍​តាម​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ដោយ​សម្រេច​និរាករណ៍​លើ​លិខិត​កាត់​ឆ្វៀល​ផ្ទៃ​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ។​

​បើ​តាមផេក​ហ្វេស​ប៊ុក ឈ្មោះ William Guang ដែល​ផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ លោក​វឌ្ឍនា សា​ពង្ស សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ មកពី​គណបក្ស​ខ្មែរ​ក្រោក បានឲ្យដឹងថា យុត្តិធម៌​ពិតជា​មាន បន្ទាប់ពី​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ បាន​រកឃើញ​តម្រុយ​ថា ករណី​សាលាខេត្ត​ព្រះសីហនុ អនុវត្តន៍​សាលដីកា​តុលាការ​ខុស​ប្រក្រតី រហូត​នាំឲ្យ​មាន​ការប្រើ​កម្លាំងប្រដាប់អាវុ​ធ និង​ទាហាន​សរុប ៣០០​នាក់ ឈាន​ដល់​ថ្នាក់ វាយ សំពង បាញ់ ពលរ​ដ្ឋ​ឲ្យ​រងគ្រោះ​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រា​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​យក​ដី “​រដ្ឋ​” ឲ្យ​ឧកញ៉ា និង​មន្ត្រី​ធំ នៅ​ពីក្រោយ​ចាំ​ស្រូប​ផលប្រយោជ៍នោះ ឥឡូវនេះ សម្ដេច​តេជោ បានសម្រេច​ណែនាំ​ឲ្យ​ក្រសួង​កសិកម្ម ធ្វើ​ការន​រាក​រណ៍សេចក្ដី​ស្នើសុំ​ឆ្វៀល​ដី​នោះ មក​ជា​ដី​រដ្ឋ​វិញ​ហើយ ។

លោក​បាន​បន្ថែមថា បានន័យថា ដី​នោះ ជា​ដី​រដ្ឋ ដែល​គេ​បង្កើត​ស្ថានការណ៍​ជំលោះ​ដីធ្លី ឈ្លោះ​ដណ្ដើម​ដី​រដ្ឋ ហើយ​តុលាការ​សម្រេច​ដោយ​ឈរលើ ឯកសារ​គតិយុត្ត​មិន​ប្រក្រតី ក្នុងការ​កាត់​ដី​រដ្ឋ ឲ្យ​ឯកជន ដែល​ដើមបណ្ដឹង មិនមែន​ជា​អាជ្ញាធរ​រដ្ឋ ។​

​លោក​វឌ្ឍនា សា​ពង្ស បាន​លើកឡើង​ថា “​ករណី​នេះ​យើងខ្ញុំ​បាន​តាមដាន​ជិត​៤​ខែ​មក​ហើយ រហូតដល់​ពេល​អនុវត្ត​ន៍​សាលដីកា យើងខ្ញុំ​បាន​ចុះ​ស្រាវជ្រាវ​ផ្ទាល់ ឈាន​ដល់​ការ​បាន​ពន្លឺ តម្រុយ ភស្តុតាង រៀប​ជា​របាយការណ៍ ២​លើក សរុប​ចំនួន ៧ ទំព័រ​ដាក់​ជូន​រដ្ឋាភិបាល និង​ជជែក ក្នុង​អង្គប្រជុំ​ដេញដោល ជាមួយ​ក្រសួង​មហាផ្ទៃ លើ​ករណី​នេះ យ៉ាង​ស្វិតស្វាញ​បំផុត​កាលពី​ថ្មីៗ​នេះ​។ យើងខ្ញុំ​អបអរ​ចំពោះ​លទ្ធផល​នេះ តែ​យើងខ្ញុំ​ទន្ទឹង​ចំពោះ​ការអនុវត្ត​ច្បាប់​បន្ថែម​ទៀត លើ​ក្រុម​បុគ្គល​ជា​ប្រព័ន្ធ ដែល​អាង​អំណាច ឃុបឃិត​គ្នា​យក​ដី​រដ្ឋ​ទាំងនេះ​បន្ថែមទៀត​”​។​

​បើ​យោង​តាម​លិខិត​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដែល​មាន​បោះត្រា និង​ចុះហត្ថលេខា​ដោយ​លោក​វេង សាខុន រដ្ឋមន្ត្រីក្រសួង​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៣១​ខែ​មករា​ឆ្នាំ​២០១៩ បាន​ជម្រាបជូន​អភិបាលខេត្ត​ព្រះសីហនុ ក្នុង​កម្មវត្ថុ ករណី​និរាករណ៍​លើ​លិខិត​កាត់​ឆ្វៀល​ផ្ទៃ​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ របស់​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ដែល​បាន​ផ្តល់​ជូន​រដ្ឋបាលខេត្ត ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត​។ ការសម្រេច​បែប​នេះ យោង​តាម​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​វេង សាខុន បាន​ថ្លែង​ក្នុង​លិខិត​នោះ​ថា​” ខ្ញុំ​សូម​ជម្រាប ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ជ្រាបថា កន្លងមក ក្រសួង​កសិកម្ម បាន​ឯកភាព​តាម​សំណើ​របស់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត លើ​ការ​កាត់​ឆ្វៀល​ផ្ទៃដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ចំនួន​១៩​ករណី ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។ ទន្ទឹមនឹងនេះ អនុវត្ត​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​សម្រេច​ឲ្យ​ក្រសួង​កសិកម្ម ស្នើ​សុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល លើ​ការ​កាត់​ឆ្វៀល​ផ្ទៃដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាមុនសិន​។ ចំពោះមុខ ដើម្បី​បញ្ជៀ​ស​បាន​នូវ​បញ្ហា​ភាពមិនប្រក្រតី​នានា ដែល​អាច​កើតមានឡើង​ផ្ទុយ​នឹង​បទដ្ឋាន​គតិយុត្ត ក្រសួង​កសិកម្ម​សម្រេច​និរាករណ៍​លើ​លិខិត​កាត់​ឆ្វៀល​ផ្ទៃ​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ទាំង​១៩​ករណី​ដែល​ក្រសួង​បាន​ចេញ​រួច​៕ ​ដោយ ​៖ ​កូឡាប​

​សូម​អាន​របាយការណ៍​លម្អិត​នៅ​ខាងក្រោម​៖

spot_img
×