Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្រាំ នឹង​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន​ដើម្បី​យក​ថវិកា ចំណាយ​លើ​ការសង់​ជញ្ជាំង​ព្រំដែន​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​នឹង​ធ្វើ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រោះអាសន្ន ដើម្បី​បាន​ថវិកា ដោយ​មិនបាច់​ឆ្លងកាត់​ការអនុម័ត​របស់​សភា ទៅ​សាងសង់​ជញ្ជាំង​ព្រំដែន ដែល​ជា​ការសន្យា​របស់​លោក​​ក្នុង​កំឡុង​យុទ្ធនាការ​បោះឆ្នោត​។​

​នៅពេល​ជាមួយគ្នា​នេះ​ដែរ ត្រាំ នឹង​ធ្វើ​ការចុះហត្ថលេខា​លើ​ច្បាប់​សន្តិសុខ​ព្រំដែន ដើម្បី​ឲ្យ​រដ្ឋាភិបាល​បាន​ដំណើរការ​។​

​ជុំវិញ​គំរោង​ប្រកាស​ដាក់​អា​មេ​រិច​ក្នុង​គ្រោះ​អាសន្ន​របស់​ត្រាំ​នេះដែរ មន្ត្រីជាន់ខ្ពស់​របស់​បក្ស​ប្រជាធិបតេយ្យ បាន​ឆ្លើយតប​ដោយ​ធ្វើ​ការចោទប្រកាន់​លោក ត្រាំ​ថា​រំលោភ​អំណាច​ទាំងស្រុង និង​ជា​សកម្មភាព​ខុសច្បាប់​។​

​ការកសាង​ជញ្ជាំង​ព្រំដែន​អា​មេ​រិច​ជាមួយនឹង​ប្រទេស​មិចស៊ិចកូ​គឺជា​ការសន្យា​សំខាន់​របស់​លោក ក្នុង​យុទ្ធនាការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៦​។​

​ប៉ុន្តែ​ក្នុងនាម​ជា​ប្រធានាធិបតី រហូតមកដល់​ពេលនេះ លោក​មិន​ទាន់​បាន​ទទួល​ថវិកា​រ​ចាំបាច់​ក្នុង​ការចំណាយ​លើ​ជញ្ជាំង​ព្រំដែន​នោះ​ទេ​។​

​កាលពី​ពេល​ថ្មីៗ​នេះ សភា​បាន​អនុម័យ​ថវិការ​ត្រឹមតែ ១,៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ដើម្បី​បើក​ដំណើរការ​រដ្ឋាភិបាល​វិញ ដែល​ថវិការ​នោះ​សម្រាប់​ចំណាយ​លើ​បញ្ហា​សន្តិសុខ​ព្រំដែន ប៉ុន្តែ​មិន​មាន​កញ្ចប់​ថវិការដែល​លោក ត្រាំ​ទាមទារ​នោះទេ​។​

​លោក​ត្រាំ ចង់បាន​កញ្ចប់​ថវិកា​​ចំនួន ៥,៧​ពាន់​លាន​ដុល្លារ សម្រាប់​ចាយ​លើ​ជញ្ជាំង​ព្រំដែន​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×