Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំផ្ទុះ​គ្រាប់បែក​នៅ​តំបន់ Kashmir ផ្តាច់​ជីវិត​ទា​ហ៊ាន​ឥណ្ឌា ៤០​នាក់​

spot_img

​ប៉ូលិស​បា​រ៉ា​ឥណ្ឌា​ចំនួន​យ៉ាងតិច ៤០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​​បំផ្ទុះ​គ្រាប់បែក​នៅ​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។​

​ប៉ូលិស​ឥណ្ឌា​ថ្លែងប្រាប់ BBC ដូច្នេះ​ថា ឡាន​មួយគ្រឿង​ដែល​មាន​ផ្ទក​ទៅ​ដោយ​គ្រឿងផ្ទុះ​បាន​បើក​បុក​​ឡានក្រុង​មួយគ្រឿង​ដែល​មាន​ដឹក​ទា​ហ៊ាន​ឥណ្ឌា​ទៅ​ទីក្រុង នៃ​តំបន់ Kashmir​។​

​ក្រោយពេល​វាយប្រហារ ក្រុម​សកម្មប្រយុទ្ធ​ឈ្មោះ Jaish-e-Mohammad ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន បាន​ចេញមុខ​អះអាង​ថា​វា​គឺជា​ទំនួល​ខុស​ត្រូវ​​របស់​ពួកគេ​។​

​វា​គឺជា​ការវាយប្រហារ​ដ៏​គ្រោះថ្នាក់​ខ្លាំង​បំផុត​ទៅ​លើ​កងកម្លាំង​ឥណ្ឌា​នៅ​តំបន់​ខាងលើ ចាប់តាំងពី​មាន​កុប្បកម្ម​ប្រឆាំងនឹង​ការដឹកនាំ​របស់​ឥណ្ឌា ក្នុង​ឆ្នាំ ១៩៨៩​។​

​ប្រទេស​ឥណ្ឌា​បាន​ស្នើ​ឲ្យមាន​ការដាក់​ទណ្ឌកម្ម​ជា​អន្តរជាតិ​ប្រឆាំង​នឹង​មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​ខាងលើ ឈ្មោះ​Masood Azhar​។​

​ចំណែក​ប្រទេស​ប៉ា​គី​ស្ថាន​វិញ​បាន​និយាយថា​ការវាយប្រហារ​នោះ​គឺជា​ក្តី​កង្វល់​យ៉ាងខ្លាំង ប៉ុន្តែ​បាន​បដិសេធថា ខ្លួន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការវាយប្រហារ​នោះ​។​

​សូមបញ្ជាក់​ថា ទាំង​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​សុទ្ធ​តែ​ដណ្តើម​គ្នា​គ្រប់គ្រង​តំបន់ Kashmir ទាំងមូល ប៉ុន្តែ​ពួកគេ​បាន​គ្រប់គ្រង​តែ​មួយ​ផ្នែក​ម្នាក់​ប៉ុណ្ណោះ​។ តំបន់​នោះ​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ភាគច្រើន​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

 

spot_img
×