Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធាចារ្យ​ចម្រៀង​អា​យ៉ៃ ផ្លុង មឿក បាន​ទទួល​មរណភាព​ហើយ ជន្មាយុ ៨៦​ឆ្នាំ​

spot_img

​ភ្នំពេញ ​៖ ព្រឹទ្ធាចារ្យ​ចម្រៀង​អា​យ៉ៃ​ឆ្លងឆ្លើយ លោកតា​ផ្លុង មឿក បាន​ទទួលមរណភាព កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ម៉ោង​៨​ព្រឹក​នៅ​មន្ទីរពេទ្យ​ព្រះ​តុ​កេ​មាលា ។ សព​លោក​តា មក​យក​តម្កល់​នៅ​វត្ត​ស្វាយ​ពពែ​។​

​លោកតា ផ្លុង មឿក​ទទួលមរណភាព ដោយ​ជម្ងឺ​រោគាពាធ ក្នុង​ជន្មាយុ ៨៦​ឆ្នាំ​។ ដោយ​សាច់ញាតិ​របស់​លោក​តា បាន​បង្ហាញ​ដោយ​ក្តី​ទុក្ខ​សោកថា លោក​ពុក ផ្លុង មឿក បាន​ទទួល​មរណភាព​ហើយ គាត់​លា​ពី​ពួក​យើង រហូត​ហើយ​បងប្អូន​ដ៏​សែន​កម្សត់​ទាំងអស់គ្នា​អើយ​។​

​គួររំលឹកថា ព្រឹទ្ធាចារ្យ​ចម្រៀង​អា​យ៉ៃ លោកតា ផ្លុង មឿក បាន​ធ្លាក់ខ្លួន​មាន​ជំងឺ​ឈឺធ្ងន់ធ្ងរ​ជាច្រើន​ឆ្នាំ ហើយ​ភរិយា របស់​លោកតា ក៏​បាន​ទទួលមរណភាព កាលពី​ឆ្នាំ​២០១៧​។ នេះ​ជា​ការបាត់បង់​នូវ​វិរ​សិល្បករ ព្រឹទ្ធាចារ្យ​ចម្រៀង​អា​យ៉ៃ ដ៏​មាន​ទេពកោសល្យ​៕ ដោយ​៖ បញ្ញា​ស័ក្តិ​

spot_img
×