Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បរទេស​ម្នាក់ ពី​បទ​បង្ក​ភាពអនាធិបតេយ្យ នៅក្នុង​មូលដ្ឋាន​ស្នាក់នៅ​

spot_img

​ព្រះសីហនុ​ ៖ កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ផែន​អន្តោប្រវេសន៍ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បានទទួល​ជនបរទេស​ម្នាក់ មកពី​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដែល​បាន​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​៨៨៨ ស្ថិតក្នុង​សង្កាត់​១ ខេត្ត​ព្រះសីហនុ ពី​បទ​ស្នាក់​នៅ​ហួស​ទិដ្ឋាការ​កំណត់ និង​មាន​សតិ​មិន​ប្រក្រតី អុក​ឡុក​នៅក្នុង​មូលដ្ឋាន​។ នេះ​បើ​តាម​ការផ្សាយ​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ – General Department of Immigration – GDI កាលពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​នេះ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនបរទេស​នេះ មានឈ្មោះ KUTLIEVA DIANA ភេទ​ស្រី សញ្ជាតិ អូ​ប៉េគី​ស្ថាន អាយុ ២៨​ឆ្នាំ ក្រោយ​បញ្ចប់​ការសាកសួរ ជនបរទេស​ខាងលើ ឃើញថា បាន​ស្នាក់នៅ​លើស​ទិដ្ឋាការ​កំណត់ និង​មាន​សតិ​មិន​ប្រក្រតី បង្ក​ភាពអនាធិបតេយ្យ នៅក្នុង​មូលដ្ឋាន​ស្នាក់នៅ និង​ធ្វើ​ការបញ្ជូន​ជនបរទេស​ខាងលើ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី​៕ ដោយ ​៖ ​ស្រី​នាថ​

spot_img
×