Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​តុលាការ​រាជធានី កំពុង​សួរនាំ ជន​ត្រូវ​ចោទ ចំប៉ី​ខ្មៅ ពាក់ព័ន្ធ​សំណុំរឿង​ញុះញង់ ឲ្យមាន​ការរើសអើង​

spot_img

​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជា​ធរ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែ​កុម្ភៈ​នេះ កំពុង​បន្ត​សាកសួរ​យក​ចម្លើយ​លម្អិត​ពី​ជន​ត្រូវ​ចោទ យិន ហេង ហៅ​ចំប៉ី​ខ្មៅ ពាក់ព័ន្ធ​សំណុំរឿង​ញុះញង់ ឲ្យមាន​ការរើសអើង តាម​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ចំប៉ី​ខ្មៅ ត្រូវបាន​បំពាក់​ឯកសណ្ឋាន​អ្នកទោស​ពណ៌ ស្លា​ទុំ ដៃ​ជាប់​ខ្នោះ​ទៅក្រោយ​។ ជនជាប់ចោទ​ឈ្មោះ យិន ហេង ហៅ ចំប៉ី​ខ្មៅ កើត​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៩៦ នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ​។ លោក​លី សុ​ផា​ណា ព្រះរាជអាជ្ញារង​អម​តុលាការ បានសម្រេច​ចោទប្រកាន់​ឈ្មោះ​យិន ហេង ហៅ​ចំប៉ី​ខ្មៅ ពី​បទ​ញុះញង់​អោយ​មាន​ការរើសអើង តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​នៅ​ព្រលប់​ថ្ងៃ​ទី​៦​កុម្ភៈ ដោយ​មិន​ទាន់​បាន​សាកសួរ​លម្អិត​នៅឡើយ​ទេ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​កុម្ភៈ​នេះ ចៅក្រម​សម្រេច​ឲ្យ​នាំ​ជនជាប់ចោទ​មក​តុលាការ ដើម្បី​សាកសួរ​បន្ថែម​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×