Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧ​ញ៉ា ទៀ វិចិត្រ នឹង​បន្ត​សកម្មភាព​ការងារ​អភិរក្ស​សត្វ​កម្រ ឲ្យបាន​ច្រើន​ថែមទៀត នា​ថ្ងៃ​ខាងមុខ​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​, ស្ពីដ​បូត​កម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) មានប្រសាសន៍ថា នឹង​បន្ត​សកម្មភាព ជម្រុញ​លើ​ការងារ​អភិរក្ស​សត្វ​កម្រ​ផ្សេងៗ ជាពិសេស​សត្វ​អណ្តើ​សមុទ្រ ឬ​សត្វ​ល្មិច ឲ្យបាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​ខាងមុខ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ជា​ប្រធាន​ក្រុម​មនុស្សធ៌​មអូរ​បី​ផង​នោះ បាន​ប្តេជ្ញា​ដូច្នេះ គឺ​កើតឡើង​ជា​ថ្មី​ទៀត នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

​ព្រម​ជាមួយគ្នានេះ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​សមុទ្រ និង​ប្រជាពលរដ្ឋ​ទូទៅ ឲ្យចូល​រួម​គាំទ្រ​ការងារ​អភិរក្ស​សត្វ​កម្រ ជាពិសេស​សត្វ​អណ្ដើក​សមុទ្រ ឬ​សត្វ​ល្មិច ឲ្យបាន​ទាំងអស់គ្នា​ ។​

​ទាក់ទិន​បញ្ហា​នេះ ក្រុម​អ្នក​ស្រឡាញ់ និង​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​ព្រម​ទាំង​សត្វ​កម្រ​ផ្សេងៗ​ទៀត នៅ​ប្រទេស​កម្ពុជា បាន​ជួបប្រជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដែល​ជា​ជំនួប​ដ៏​សំខាន់ សម្រាប់​ការពង្រីក​សកម្មភាព​ការងារ​អភិរក្ស ឱ្យបាន​ច្រើន​ថែម​ទៀត​។​

​ជំនួប​នេះ​មាន​ការចូលរួម​ពី​មន្ត្រី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS (Wildlife Conservation Society) ក្នុងនោះ​ក៏​មាន​វត្តមាន លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​មហាជន​ស្គាល់​ថា ជា​អ្នក​និយម​ចូលចិត្ត​ជួយ​ការពារ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ ក៏ដូចជា​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៀត នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក៏​ត្រូវបាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ផងដែរ​។​

​កិច្ចប្រជុំ​នោះ មន្ត្រី​អង្ក​ការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់ អ្នក​ដែល​ស្រឡាញ់ និង​អ្នក​ធ្លាប់បាន​ធ្វើ​សកម្មភាព ជួយ​អភិរក្ស​ធនធានធម្មជាតិ ក៏​ដូច​ជា​សត្វ​កម្រ​ផ្សេងៗ ដែល​មាន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ជំនួប​ប្រជុំ​នោះ​ដែរ លោក COLINPOOLE នាយក​អង្ក​ការ WCS ប្រចាំ​តំបន់ មេគង្គ និង​លោក កែ​ន សេរី​រដ្ឋា នាយក​កម្មវិធី​ប្រចាំ​កម្ពុជា បានប្រកាស​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា ទៀ វិចិត្រ ហើយ​បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​សកម្មភាព​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​បាន​ចូលរួម​ក្នុង​ការងារ​អភិរក្ស ផ្សព្វផ្សាយ និង​ជួយ​ជម្រុញ​អោយមាន​សកម្មភាព​អភិរក្ស​សត្វ​កម្រៗ​ជាច្រើន​ប្រភេទ​នៅ​កម្ពុជា ជាពិសេស​នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដែល​ជា​ធនធាន​ធម្មជាតិ ជិត​ផុត​ពូជ អោយ​មាន​ជីវិត​បន្ត​ពូជ​ជា​បន្ត​ទៀត សម្រាប់​ប្រទេស​កម្ពុជា ឲ្យ​សម្បូរ​បែប​ឡើង​។​

​ទាក់ទិន​បញ្ហា​ខាងលើ​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា នឹង​បន្ត​សកម្មភាព​លើ​ការងារ​អភិរក្ស​សត្វ​កម្រ ឬ​សត្វព្រៃ​គ្រប់​ប្រភេទ ជាពិសេស​សត្វ​អណ្តើក​សមុទ្រ ឲ្យបាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​ខាងមុខ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ប្តេជ្ញាចិត្ត​ថា នឹង​មិន​រាថយ​ទេ ចំពោះ​សកម្មភាព​ការងារ​អភិរក្ស​សត្វ​កម្រ​នៅ​កម្ពុជា ជាពិសេស​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖ ដែន សីមា​

spot_img
×