Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់ បែរ​ជា​ប្តី ចាក់​ប្រពន្ធ ១​ទុ​ណឺ​វីស បណ្តាលឲ្យ​របួសធ្ងន់​

spot_img

​កណ្តាល ​៖ នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា មាន​ករណី​ហិង្សា​ដោយ​ចេតនា ក្នុង​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់ បែរ​ជា​ប្តី ចាក់​ប្រពន្ធ ១​ទុ​ណឺ​វីស​បណ្តាលឲ្យ​របួសធ្ងន់ កើតហេតុ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ ២០១៩​វេលា​ម៉ោង ២១ នៅ​ចំណុច​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​ជនរងគ្រោះ ឈ្មោះ សុខ ផល្លា ភេទ​ស្រី អាយុ ៣៦​ឆ្នាំ ជា​ប្រពន្ធ មាន​ទីលំនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ កម្មការិនី​រោងចក្រ មាន​របួស​បំពង់ក បច្ចុប្បន្ន​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ខេត្ដ​កណ្ដាល​។ ជនសង្ស័យ ជា​ប្តី ឈ្មោះ​ជួង ជឹម ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​នូ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត កណ្តាល មុខរបរ លាង​ម៉ូតូ គេចខ្លួនបាត់​។​

​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង​២១ ឈ្មោះ ជួង ជឹម បាន​មកដល់​ផ្ទះ​ឪពុកក្មេក ឈ្មោះ​សុខ ព្រិច មក​តាម​រក​ប្រពន្ធ​ឈ្មោះ​សុខ ផល្លា ឲ្យទៅ​ផ្ទះ​រួមរស់​ជាមួយ​គ្នា​វិញ ប៉ុន្តែ​ប្រពន្ធ​ឆ្លើយថា អស់​និស្ស័យ​ហើយ មិន​ទៅ​វិញ​ទេ បន្ទាប់មក​ឈ្មោះ​ជួង ជឹម ក៏​បិទ​ភ្លើងអគ្គិសនី រួច​ចាប់​អូស​ដៃ​ឈ្មោះ សុខ ផល្លា ទៅ​ក្នុង​រោង​បាយ​ក្បែរ​ពាងទឹក រួច​ចាក់​ប្រពន្ធ​ចំ​បំពង់ក ដោយ​ទុ​ណឺ​វីស ស្របពេលនោះ បានឮ​សូរ​សំឡេង​កូន​ស្រែក ឈ្មោះ​សុខ ព្រិច ក៏​រត់​ទៅ​ជួយ​ឃាត់​ទាញ​ចេញ​ពី​គ្នា ទើប​ឈ្មោះ​ជួង ជឹម ប្រលែង​ប្រពន្ធ រួច​រត់គេច​ខ្លួន​តែម្តង​។ ចំណែក​ជនរងគ្រោះ​ត្រូវ​ម្តាយ និង​បងប្អូន បញ្ជូន​ទៅ​ព្យាបាល​របួស នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ខេត្ដ​កណ្ដាល​។​

​សូមបញ្ជាក់​ថា​: កន្លង​មក​ឈ្មោះ​ជួង ជឹម និង​ឈ្មោះ​សុខ ផល្លា ជា​ប្រពន្ធ ធ្លាប់​មាន​ទំនាស់ លែងលះ​គ្នា​ចំនួន ៤​ដង​មក​ហើយ មាន​កិច្ចសន្យា​ត្រឹម​សាលាឃុំ​។ បច្ចុប្បន្ន​ផ្នែក​ព្រហ្មទណ្ឌ និង​ប៉ុស្តិ៍​រដ្ឋបាល​ស្អាង​ភ្នំ កំពុង​ប្រមូលផ្ដុំ​សំណុំរឿង​តាម​នីតិវីធី​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×