Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​តា​ចាស់ ប្រឹង​ដើរ​រក​ចៅ​ដែល​ធ្លាប់​បីបាច់​ផ្ទាល់ដៃ ពេល​សួរ​កូន​ស្រាប់តែ​កូនប្រុស និង​កូនប្រសារ​ស្រី​ឆ្លើយ​បញ្ឈឺ​ថា “​វា​ជា​កូន​ពួក​ខ្ញុំ ចង់​ធ្វើ​អ្វី​ក៏​បាន​”…!

spot_img

​រឿងរ៉ាវ​នេះ​ត្រូវ​បាន​ចុះផ្សាយ​លើ​កាសែត​យុវជន​ប៉េកាំង ដែល​តាម​នោះ​ក្មេងប្រុស​បាន​ត្រូវ​ឪពុក​ម្តាយ​វា លប​យកទៅ​លក់​ក្នុង​តម្លៃ ១២០.០០០​យាន់ (​ប្រមាណ​២​ពាន់​ដុល្លារ​) ។​

​ជីតា​ក្មេង​មាន​ត្រកូល Feng ដល់​ស្រក់​ទឹកភ្នែក​គ្រា​ដែល​ចុងក្រោយ​បាន​ជួប​នឹង​ចៅ​វិញ ។ គាត់​បាន​ស្វែងរក​គ្រប់ទិសទី​អស់​រយៈ​១​ឆ្នាំ​មកហើយ ។​

​លោក Feng ពោល ៖ “​ពិតជា​មិន​យល់​ថា​ហេតុអ្វី​ម្តាយ​ឪពុក​វា​គ្មាន​ចិត្ត​បន្តិច​សោះ​អីចឹង ។ ពួក​វា​មិន​អាច​ចិញ្ចឹម​អា​ល្អិត ហេតុនេះ​ពួកយើង​បាន​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ចិញ្ចឹម​ចៅ ។ កាន់តែ​មិន​យល់​ទៀត​ពេល​ពួក​វា​យក​កូន​ទៅ​លក់​!? ។​

​ក្មេងប្រុស​ដែល​មានឈ្មោះ​ហៅ​ក្រៅ Howie កើត​នៅ​ខែកក្កដា ឆ្នាំ​២០១៥ ត្រូវបាន​ជីតា​ជីដូន​ខាង​ឪពុក​យកមក​ចិញ្ចឹម​នៅ​ប្រជុំជន​មួយនា​ខេត្ត Fujiang (​ចិន​) ។​

​តាំងពី​ក្មេង​នេះ​ឈប់​បៅដោះ គាត់​យក​មក​ចិញ្ចឹម​ហើយ ហើយ​ឪពុក​ម្តាយ​របស់​វា​ម្តងម្កាល​មក​នាំ​យក​កូន​ទៅ​ដើរលេង ហើយ​យកមក​ប្រគល់​សង​នៅពេល​យប់​។​

​នៅ​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០១៨ ឪពុកម្តាយ Howie បាន​នាំ​វា​ទៅ​ដើរលេង​ដូច​សព្វមួយដង តែ​ពុំ​…​ត្រឡប់មកវិញ​ទេ ។​

៣​ថ្ងៃ​កន្លង​ផុត ពុំ​ឃើញ​ចៅប្រុស​នាំ​ត្រឡប់មកវិញ តា​យាយ​ពិតជា​អន្ទះអន្ទែង​ណាស់ ពេល​ជួប​គួរ​ឪពុកម្តាយ​វា ពួកគេ​ឆ្លើយ​តប​បែប​ញ្ឈឺ​ថា ៖ “​វា​ជា​កូន​ពួក​ខ្ញុំៗ​ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ​! ។​

​គាត់​ចាប់ផ្តើម​ដំណើរ​ស្វែងរក តែ​ពុំ​ឃើញ​សោះ សូម្បី​កូនប្រុស​លោក​ក៏​គ្មាន​ដំណឹង​អ្វី​ដែរ ។ លុះដល់​ថ្ងៃ​មួយ​គាត់​ឮថា​កូនប្រុស​គាត់​ត្រូវ​ចាប់ខ្លួន ព្រោះ​ជួញ​គ្រឿងញៀន គាត់​គិតថា ៖ នេះ​ជា​ឱកាស​ដើម្បី​ដឹង​រឿង​របស់​ចៅ ។​

​ក្រោយ​ពេល​កាត់ក្តី​ឲ្យ​ជាប់ពន្ធនាគារ គាត់​បាន​សាកសួរ​ទើប​ដឹងថា​ពួក​វា​បាន​យក Howei ទៅ​លក់​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់ ដែល​គ្មាន​លទ្ធភាព​បង្កើតកូន ។ លោក Feng ក៏​រាយការណ៍​ប្រាប់​ប៉ូលិស ។​

​នៅ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ​២០១៩ ប៉ូលិស​បាន​រកឃើញ Howei ហើយ​ចាប់ខ្លួន​អ្នកទិញ ។ ក្រោយ​ពិនិត្យ DNA ដឹងថា លោក Feng ជា​ជីតា គេ​ក៏​ប្រគល់ឲ្យ ។​

​គាត់​ពិតជា​ក្តុកក្តួល​ណាស់​!

​របាយការណ៍​មួយ​របស់ Quartz ឲ្យដឹងថា ១​ឆ្នាំៗ​មាន​ក្មេង​ចន្លោះ​ពី ២០.០០០-២០០.០០០​នាក់ តែង​ត្រូវ​ចាប់ជំរិត ។ ក្មេង​ទាំងនោះ​អាច​ត្រូវ​លក់ ឬ​បង្ខំ​ឲ្យធ្វើជា​អ្នកសុំទាន​…​។ ម៉េចៗ​កុំ​ធ្វើ​នៅ​ស្រុក​យើង​វ៉ើយ​! ៕ ចន្ទ្រា​

spot_img
×