Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហិត​ត្រី មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ចំនួន ០២ គីឡូក្រាម ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល​អាកាសដ្ឋាន​អន្តរជាតិ​ភ្នំពេញ រកឃើញ និង​ដកហូត​

spot_img

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​សុក្រ ១១​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​អាកាសដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​មាន​ការសហការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​គណៈកម្មការ​ផ្សារ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់​ស្រាប់ នៅក្នុង​ផ្សារ​សេន​ជូ​រី​ផ្លា​ស្សា ខណ្ឌ​សែន​សុខ​។ គោលបំណង​នៃ​ការត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូច​គុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​

​នៅក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ដក​យក​គំរូ​ម្ហូបអាហារ​មួយចំនួន​មក​ធ្វើតេស្ត​បឋម​រួមមាន​៖ ខាត់​ណា ស្ពៃ​តឿ សាឡាដ ខ្ញី​ហាន់ ល​ត មី សរសៃ​គុយទាវ សាច់ក្រក​ស៊ី​ភី និង​ប្រហិត​ត្រី ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​។ ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ប្រហិត​ត្រី​ចំនួន ០២ គីឡូក្រាម ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ាក់ និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត ដើម្បី​យក​ទៅ​ដុត​កម្ទេច​ចោល​តាម​នីតិវិធី​។ ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ​ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×