Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វត្ថុតាង​គ្រឿងញៀន​ជាង ១៥​គីឡូក្រាម និង​ជនសង្ស័យ​ចំនួន ០៣​នាក់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​

spot_img

​បាត់ដំបង ​៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​១៤ ខែ​កុម្ភៈ ឆ្នាំ ២០១៩ កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បាន​បង្កើត​គណៈកម្មាធិកា​រ ដើម្បី​ត្រួតពិនិត្យ​បឋម​ទៅលើ​គ្រឿងញៀន ដែល​បាន​ដកហូត​ពី​ជនសង្ស័យ ដោយ​មាន​ការចូលរួម​ពី​លោក​ព្រះរាជអាជ្ញា ប៉ង់ ចាន់​សុ​យុទ្ធា​រ៉ា​, លោក​ក្រឡាបញ្ជី យី សុភាព​, មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង និង​បាន​បំពេញ​នីតិវិធី​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅកាន់​តុលាការ​នា​រសៀល​ថ្ងៃ​ដដែល​។​

​សូមបញ្ជាក់​ថា​៖ នៅវេលា​ម៉ោង ១១​ព្រឹក នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង ឋិត​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ត្រង់​ចំណុច​ក្រុមទី​៨ ភូមិ​កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង និង​ដកហូត​វត្ថុតាង ថ្នាំញៀន​សរុប​ទម្ងន់ ១៥,៨​គីឡូក្រាម ក្នុងនោះ ៖ ប្រភេទ​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​រឹង (​ទឹកកក​) មាន​ទម្ងន់ ៩,៧០ គីឡូក្រាម និង​ថ្នាំ​គ្រាប់ ប្រភេទ (WY) ទម្ងន់ ៦,១០ គីឡូក្រាម​៕​ ដោយ ​៖ ​កូឡាប​

 

spot_img
×