Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិតជា​សាហាវ​! កាមេរ៉ា​ឃ្លាំមើល​ចាប់បាន​ខណៈពេល​ប្រឈមមុខ​ដាក់គ្នា​រវាង អ្នកទោស​រឹងទទឹង និង​មន្ត្រី ស្ថិតនៅក្នុង​ពន្ធនាគារ​… (​វីដេអូ​)

spot_img

​កាមេរ៉ា​ឃ្លាំមើល​មួយ​នៅ​ខាងក្នុង​ពន្ធនាគារ​នៅ Richland County បាន​ចាប់បាន​ការប្រឈមមុខ​ដាក់គ្នា​រវាង​អ្នកទោស និង​មន្ត្រី ។ ហេតុការណ៍​នេះ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​០៨ ខែមករា រវាង​អ្នកទោស​អាយុ ៣២ ឆ្នាំ ឈ្មោះ Tracey Brooks និង​មន្ត្រី​ឈ្មោះ Alexandria Strong ។​

​ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយថា មន្ត្រី Strong កំពុង​ជួយ​គិលានុបដ្ឋាយិកា​ម្នាក់​ជាមួយនឹង​ការចែក​ចាយ​ថ្នាំ​ដល់​អ្នកទោស នៅពេលនោះ​ស្រាប់តែ Brooks បាន​ទៅជិត​នាង ហើយ​បាន​សួរថា តើ​នៅពេល​នាង​នឹង​ត្រូវបាន​ដោះលែង​ពី​គុក ។​

​ពួកគេ​បាន​រាយការណ៍​ថា Brooks បាន​កើតការ​រំជួលចិត្ត​ខ្វល់ខ្វាយ​យ៉ាងខ្លាំង នៅពេល​មន្ត្រី​រូបនេះ​បាន​ប្រាប់​នាង​ថា នាង​មិនមាន​សិទ្ធិ​អ្វី​ណាមួយ​ដែល​ត្រូវធ្វើ​ជាមួយ​ការដោះលែង​អ្នកទោស​ឡើយ ។ នោះ​គឺជា​ពេលដែល Brooks ចាប់ផ្តើម​ប្រមាថ​នាង​តែម្តង ។​

​នៅពេល Brook ត្រូវបាន​គេ​ស្នើ​ឲ្យ​ទទួល​ការដាក់​ខ្នោះ នាង​បាន​បដិសេធ ។ វីដេអូ​នេះ​បាន​បង្ហាញថា ជា​មន្ត្រី​ប៉ូលីស​បាន​ព្យាយាម​ចាប់​កដៃ​របស់​នាង និង​រុញ​សង្កប់​ផ្ទប់​នឹង​ដី​តែម្តង ។​

​អ្នកស្រី Brooks បាន​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ថា នាង​បានធ្វើ​ឱ្យដៃ​របស់​នាង​បាក់ដៃ ក្នុងអំឡុងពេល​ប្រតាយប្រតប់​គ្នា ។ Strong បានទទួល​រង​នូវ​ការចោទប្រកាន់ នៅក្នុង​អំឡុងពេល​នៃ​ការវាយប្រហារ​គ្នា​នេះ ។​

​ទោះយ៉ាងណា នាង Tracey Brooks ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា​មួយ ត្រូវបាន​គេ​បញ្ជូនទៅ​គុក​ផ្សេងទៀត ខណៈពេលដែល​នាង​កំពុងតែ​រងចាំ​ការកាត់ក្តី ៕ រក្សា​

spot_img
×