Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​កោះហៅ​លោក រ៉ុង ឈុន ចូល​បំភ្លឺ​ករណី​ប្ដឹង​ក្រសួង​អប់រំ​ខណៈ​លោក​កំពុង​ដើរ​ ​ធ្វើ​ជា​វាគ្មិន ក្មុង​វេទិកា​អតីត​គណ​សង្គ្រោះ​ជាតិ ជាមួយ​លោក​សម រស្ស៊ី​

spot_img

​ភ្នំពេញ ​៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ថៃទី​១៤​កុម្ភៈ បាន​ចេញ​ដី​ការកោះហៅ​លោក រ៉ុង ឈុន ឲ្យចូល​បំភ្លឺ​នៅ​ ថ្ងៃទី២៧ ​ខែ​កុម្ភៈ​នេះ ករណី​ប្ដឹង​សុំ​មោឃភាព​សេចក្ដីប្រកាស​របស់​ក្រសួង​អប់រំ​ដែល​បាន​លុបឈ្មោះ​គ្រូបង្រៀន​ជាង​១០​នាក់​។ នៅពេលនេះ លោក​រ៉ុង ឈុន កំពុង​បេសកកម្ម​នៅ​ក្រៅប្រទេស ដោយ​ចូលរួម និង​ធ្វើ​ជា​វាគ្មិន​ក្មុង​វេទិកា​អតីត​គណ​សង្គ្រោះ​ជាតិ ជាមួយ​លោក​សម រស្ស៊ី​។​

​លោក​រ៉ុង ឈុន សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា តុលាការ​កោះហៅ លោក រ៉ុង ឈុន ចូល​បំភ្លឺ ករណី​ប្ដឹង​ក្រសួង​អប់រំ (ខណៈ​លោក​ជាប់​បេសកកម្ម​នៅ​ក្រៅប្រទេស​នៅឡើយ​) ។​

​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា លោក​រ៉ុង ឈុន រួម​ជាមួយ​អតីត​គ្រូបង្រៀន​១០​នាក់​ផ្សេង​ទៀត បាន​ដាក់ពាក្យ​ប្ដឹង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន ដោយ​ស្នើ​ឱ្យ​តុលាការ​បដិសេធ​សេចក្ដីប្រកាស​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ និង​ផ្ដល់​ក្របខ័ណ្ឌ​ជា​គ្រូបង្រៀន ដល់​ពួកគេ​វិញ​។​

​ក្នុង​ដីកាកោះ​ចុះ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​កោះហៅ​លោក រ៉ុង ឈុន ឲ្យចូល​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​ព្រឹក​។​

​តុលាការ បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា ​៖ «​ចំពោះ​សា​ម៉ី​ភាគី បើ​ពុំ​ចូល​ខ្លួន​នោះ តុលាការ​អាច​ទទួល​ស្គាល់​ថា សេចក្ដី​អះអាង​អំពី​ចំណុច​សាកសួរ​របស់​ភាគី​ម្ខាង​ទៀត​ជា​ការពិត​បាន​» ​។​

​កាលពីដើមឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន​ណារ៉ុន បាន​សម្រេច​លុបឈ្មោះ​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ​ចំនួន​១១​នាក់ ដែល​ជា​អតីតមន្ត្រី​ជាប់ឆ្នោត និង​មន្ត្រី គ​.​ជ​.​ប កូតា មក​ពី​បក្ស​ប្រឆាំង ចេញពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ក្រោម​ហេតុ​ផល​ថា​គ្រូបង្រៀន​ទាំងនោះ​អវត្តមាន​ពី​ការងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​

​ក្រោយ​ការ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ ក្រុម​គ្រូបង្រៀន​ទាំងនោះ​បាន​ដាក់​លិខិត​អន្តរាគមន៍​ជា​ច្រើន ទៅ​ក្រសួង​អប់រំ ទៅ​លោក​នាយករដ្ឋមន្ត្រី និង​ទៅ​សហគមន៍​អន្តរជាតិ​ផងដែរ​។

​សូមបញ្ជាក់​ថា លោក​រ៉ុង ឈុន និង​បក្ខពួក ជា​អតីត​គ្រូបង្រៀន​ចំនួន ១០​នាក់ នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែលជា​អង្គការ មាន​និន្ននាការ​ប្រឆាំង ជាមួយ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​នាំគ្នា​ដើរ​តាមផ្លូវ​តវ៉ា​យ៉ាង​ក្តៅគគុក​ជា​មួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​លោក​ហង់ ជួន ណារ៉ុន ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ។​

លោក​រ៉ុង ឈុន ជា​មនុស្ស​ប្រឆាំង​ជា​រៀង​រហូត​ដល់​ទីបំផុត​នោះ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា នៅ​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៩​នេះ ខ្ញុំ និង​លោកគ្រូ អ្នកគ្រូ ដែល​ត្រូវបាន​ក្រសួង​អប់រំ លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ មក​ដាក់​ពាក្យបណ្ដឹង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ អតីត​គ្រូបង្រៀន​ដែល​ក្រសួង​អប់រំ កាប់​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នោះ រួមមាន ជុំ ចាន់ , លី ឌី , ខែម ស៊ីថា​, យិន ឈូក​រ័ត្ន​, រ៉ុង ឈុន​, វង ទុ​ន្នី​, បុត ម​ល្លា​, ពៀត ម៉ាប់​, ហុង សុជា​, ច័ន្ទ សុភា និង គង់ ស៊ី​វង្ស​។​

​ក្នុង​ពេល​ដាក់​ពាក្យបណ្តឹង​នោះ លោក​រ៉ុង ឈុន ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង បើសិនជា​មិន​មាន​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​។ ពិតជា​ខ្លាំង​មែន លោក​រ៉ុង ឈុន ជា​មនុស្ស​ក្រៅ​ក្របខ័ណ្ឌ ក៏​បាន​បង្គាប់បញ្ជា​ឲ្យ​តុលាការ ចេញ​សាលក្រម​បដិសេធ​របស់​ក្រសួង​អប់រំ​ចោល និង​ចេញ​សាលក្រម​មួយទៀត ផ្តល់​សិទ្ធិ​ឲ្យ​ក្រុម​គ្រូបង្រៀន ។ លោក​រ៉ុង ឈុន ក៏​យក​ឱកាស​នេះ ឆ្លៀត​វាយប្រហារ​ទៅ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​យ៉ាង​ត្រឹមត្រូវ ដោយ​លោក​បញ្ជាក់ថា​” ដោយសារ​តែ​គណបក្ស​ប្រជាជន លោកនាយក​រដ្ឋមន្ត្រី កូនចៅ​លោកនាយក​រដ្ឋមន្ត្រី ធ្វើការ​បែប​នឹង​ហើយ បាន​ជា​នាយករដ្ឋមន្ត្រី​បាត់បង់​ការគាំទ្រ “​។ លោក​បាន​និយាយ​អូត​ខ្លួនឯង​ទៀតថា “​ខ្ញុំ​មាន​មន្ត្រី មាន​កម្មករ មាន​គ្រូបង្រៀន​ច្រើន ក៏​គាត់​សម្តែង​ការ​មិន​សប្បាយចិត្ត​ដែរ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​បាត់បង់ តាមរយៈ “​អា​” មន្ត្រីក្រោមឱវាទ​ធ្វើការ​មិន​គោរព​ទៅតាម​នីតិវិធី​ហ្នឹង “​។​

​ចំណែក​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​លើកឡើង​ថា លោក​រ៉ុង ឈុន ត្រូវ​ក្រសួង​អប់រំ​កាត់ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មិន​ខុស​ទេ ពី​ព្រោះ​បាន​មាក់ងាយ​មន្ត្រី​រាជរដ្ឋាភិបាល ជា​មន្ត្រី​ក្រសួង​អប់រំ​តែ​ម្តង ដោយ​ហៅ​សុទ្ធតែ “​អា​មន្ត្រី​”៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×