Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រះមហាក្សត្រ​ ​ប្រោស​ព្រះរាជទាន នូវ​ព្រះ​រាជអំណោយ ជូន​ដល់​ប្រជានុរាស្ត្រ​ក្រីក្រ ចំនួន​៥៣៩​គ្រួសារ​

spot_img

​តាកែវ​ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ស្តេចយាង​សំ​ណោះ​សំ​ណា​ល​សាកសួរ​សុខទុក្ខ និង​ប្រោស​ព្រះរាជទាន​នូវ​ព្រះរាជ​អំណោយ​ជូន​ដល់​ប្រជានុរាស្ត្រ​ក្រីក្រ ចំនួន​៥៣៩​គ្រួសារ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ៥០​គីឡូក្រាម ឃី​ត ១​កញ្ចប់ (​មាន​មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១) តង់​កៅស៊ូ​១​ផ្ទាំង មី ១​កេស ត្រីខ ១០​កំប៉ុង ស្បែកជើង​ផ្ទាត់​១​គូរ អាវយឺត​មាន​ស្លាក​ព្រះ​រាជអំណោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ១ និង​ថវិកា ១០​ម៉ឺន​រៀល និង​លោកគ្រូ អ្នកគ្រូ ចំនួន ២៤​នាក់ ព្រម​ទាំង​កុមារ ចំនួន ៤៧៣​នាក់ ស្ថិតនៅ​ភូមិ​អាង​ខ្ចៅ ភូមិ​វត្តភ្នំ ភូមិ​ធំ និង​ភូមិ​ជី​ម្រាក់ ឃុំ​កំពែង ស្រុក​គិរីវង្ស ខេត្តតាកែវ ។​

​មាន​ព្រះរាជបន្ទូល​ទៅកាន់​លោកយាយ លោកតា និង​ប្រជារាស្ត្រ​ជា​កូន ជា​ចៅ របស់​ព្រះអង្គ​នាឱកាស​នោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បាន​សម្ដែង​នូវ​ព្រះរាជហឫទ័យ​សប្បាយរីករាយ ដោយ​បាន​ជួប​លោក​តា លោកយាយ និង​ប្រជារាស្ត្រ​ជា​កូន ជា​ចៅ​របស់​ព្រះអង្គ ជាពិសេស​ព្រះអង្គ​បាន​ទត​និង​ជួប​ផ្ទាល់​ជាមួយ​ប្រជារាស្ត្រ​ជា​កសិករ ព្រមទាំង​មាន​ព្រះរាជ​បន្ទូល​ពី​ព្រះរាជ​បណ្តាំ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ សម្តេចម៉ែ សម្តេច​យាយ ស​មេ្តច​យាយ​ទួត ជូន​ប្រជារាស្ត្រ​ជា​កូន ជា​ចៅ ចៅ​ទូត ចៅ​លូ​តរបស់​ព្រះអង្គ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះរាជហឫទ័យ​ទុកដាក់​ពី​សុខទុក្ខ និង​ការលំបាក ក៏ដូចជា​ការរស់នៅរ​បស់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​គ្រប់ពេលវេលា​។ ទន្ទឹមនឹងនេះ ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​មាន​ព្រះរាជបន្ទូល​កោតសរសើរ​ចំពោះ​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ព្រមទាំង​បាន​ធ្វើឱ្យ​ប្រទេសជាតិ​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ធ្វើឱ្យ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​ប្រធាន តែងតែមាន​វិធានការ​បាន​ទាន់ពេលវេលា ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​បាន​ធ្វើឱ្យ​ព្រះរាជហឫទ័យ​របស់​ព្រះអង្គ​ផ្ទាល់ និង​ព្រះរាជហឫទ័យ​របស់​ស​ម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ សម្តេចម៉ែ មាន​ភាពកក់ក្តៅ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×