Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​លោក​! កំពុង​រថយន្ត​​សុខៗ ស្រាប់តែ​ដើមឈើ​ដ៏​ធំ​១​ដើម បាក់​រលំ និង​សង្កត់ពីលើ​ទាំង​កម្រោល​តែម្តង (​វីដេអូ​)

spot_img

​វីដេអូ​មួយ​បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ិនធើរណេត ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេល​ឃើញ​រថយន្ត​តូច​១​គ្រឿង ត្រូវបាន​ដើមឈើ​ដ៏​ធំ​មួយ​បាក់​រលំ និង​សង្កត់​លើ​ទាំង​កម្រោល ខណៈ​កំពុង​បើកបរ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​រន្ធត់​ខាងលើនេះ បាន​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទីក្រុង​មួយ​នៃ​ប្រទេស​ឥណ្ឌា កាលពីពេល​កន្លងទៅនេះ ។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ ដំបូង​ឡើយ​មាន​អ្នកដំណើរ​ជាច្រើន​បាន​បើកឡាន ម៉ូតូ Pass App ឆ្លងកាត់​ធម្មតា ។ ប៉ុន្តែ ជា​អកុសល ខណៈ​រថយន្ត​តូច​ពណ៌​ស​១​គ្រឿង បាន​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​ដើមឈើ​ដ៏​ធំ​១​ដើម បាន​បាក់​រលំ និង​សង្កត់ពីលើ បណ្តាល​ឲ្យ​រថយន្ត​នេះ​ក្រឡាប់​ជាប់គាំង​ភ្លាមៗ​តែម្តង ។

ក្រោយហេតុការណ៍នេះ​ បានកើត​ឡើង​ភ្លាមៗ​ គេ​​ឃើញមាន​​​ប្រជាពលរដ្ឋ​​​ស្ថិត​នៅ​​​ទីនោះ​​យ៉ាង​ច្រើន​ ​បាន​ប្រញាប់​ប្រញាល់​រត់​​មក​ជួយ​សង្គ្រោះ​​​យ៉ាងលឿន​​ ។ ​ទោះយ៉ាងណា ជោគវាសនា​នៃ​អ្នក​នៅក្នុង​រថយន្ត​នោះ ពុំ​ត្រូវបាន​បញ្ចេញ​នៅក្នុង​របាយការណ៍​ទេ ៕ រក្សា

spot_img
×