Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាត់​ក្រចក​តោ​ឲ្យអស់ ដើម្បី​ក្មេងៗ​អាច​ប្រឡែង​លេង​ជាមួយ​ពួក​វា​បាន ធ្វើឲ្យ​គេ​ជេរប្រទេច​មិន​ខុស​មែន​!

spot_img

​សួនសត្វ​មួយ​នៅ​ជ្រលង Gaza ប្រទេស Palestine ថ្មីៗ​នេះ​បាន​សម្រេច​ឲ្យ​ក្រុម ពេទ្យសត្វ​របស់​ខ្លួន​កាត់​ក្រចក​តោ​ឈ្មោះ Falestine អាយុ ១៤​ខែ​ចោល​អស់ ។ មូលហេតុ​គឺ​ដើម្បី​ក្មេងៗ​អាច​ប្រឡែង​លេង​បាន​! ។​

​ម្ចាស់​សួនសត្វ Mohammed Jumaa អាយុ ៥៣​ឆ្នាំ ឲ្យដឹងថា ឥឡូវ​ក្មេងៗ​អាច​ឈរ​ក្បែរ​ទ្រុង​ប្រឡែង​លេង​បាន ព្រោះ​វា​ពុំ​អាច​បង្ក​ស្នាមរបួស​ដល់​ពួកគេ​…​។​

​តោ Falestine ក្រោយ​ត្រូវ​កាត់​ក្រចក​ចេញ​ក្រុមគ្រូពេទ្យ​ថ្លែងថា គេ​ប្រឹង​កាត់​ឲ្យដល់​គល់ ដើម្បី​វា​មិន​ងាយ​ដុះ​មកវិញ ។ ប៉ុន្តែ​តោ​កំសត់ គ្រា​ប្រឹង​លោត​តោង​ដើមឈើ ឥឡូវ​ត្រូវ​…​ធ្លាក់​មក​ដី ។ វា​នៅ​ស្ងៀម ហើយ​ស្រពាប់​ស្រ​ពោន ដោយសារ​ពុំ​អាច​លោត​ហក់​ដូច​មុន​បាន​ទៀត ។​

​នៅពេល​រឿងរ៉ាវ​នេះ​បែកធ្លាយ​ដល់​បណ្តាញ​សង្គម វា​បាន​រង​ការ​ជេរប្រទេច​យ៉ាង​ចាស់ដៃ ។​

– “​ឃោរឃៅ​ម្លេះ​! ក្មេងៗ​វា​ត្រូវការ​មើល​សត្វ ពុំមែន​លេង​ជាមួយ​សត្វ​ទាំងអស់​នោះ​ទេ​!” ។​

– “​នេះ​គឺ​ជា​ទង្វើ​ដ៏​ព្រៃផ្សៃ​មួយ​!” ។​

– “​ហេតុអ្វី​មិន​ដក​ក្រចក​បុគ្គលិក​សួនសត្វ​ទាំងនោះ​? សួរ​ពួកគេ​មើល បើ​គ្មាន​ក្រចក​មាន​អារម្មណ៍​បែបណា​?” ៕ ចន្ទ្រា​

spot_img
×