Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត​ដល់​ពេល​ហើយ គ្រា​ខ្លាឃ្មុំ​ប៉ូល​ខាងជើង​ប្រមាណ ៥០​ក្បាល បាន​សម្រុក​ឡើង​កោះ ដណ្តើម​អាហារ​ជាមួយ​…​មនុស្ស​ (វីដេអូ)

spot_img

​ការឡើង​កម្តៅ​ផែនដី កំពុង​ធ្វើឲ្យ​ជីវិតស​ត្វ​នៅ​ប៉ូល​ខាងជើង​រង​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ ។ ប្រជុំ​កោះ Novaya Zemlya នៅ​តំបន់​សមុទ្រ​ប៉ូល​ខាងជើង បានប្រកាស​ស្ថានការណ៍ គ្រា​មាន​អាសន្ន​ព្រោះតែ​គ្រោះមហន្តរាយ​បណ្តាលមកពី​…​ខ្លា​ឃ្មុំ ។​

​តាម​នោះ​ខ្លាឃ្មុំ​រាប់សិប​ក្បាល​បាន​សម្រុកចូល​ទៅ​កាន់​ប្រជុំជន​រស់នៅ​របស់​មនុស្ស ព្រោះ​ពួក​វា​រង​ការ “​អត់ឃ្លាន​” ។ ពួក​វា​លុកលុយ​គ្រប់​ទីកន្លែង​ដើម្បី​ស្វែងរក​អាហារ ។​

​តោះ​នេះ​មាន​ប្រជាជន​រស់នៅ​ជាង ៣០០០​នាក់ ។​

​ព្រោះតែ​ទឹកកក​នៅ​ប៉ូល​ខាងជើង វា​រលាយ​ដោយ​សារ​ផែនដី​ឡើង​កម្តៅ​បង្ខំ​ឲ្យ​ពួក​ខ្លាឃ្មុំ​ត្រូវ​ឡើង​មក​តំបន់​ដីគោក ដើម្បី​ស្វែងរក​ចំណី ។ ម្យ៉ាងទៀត​ក្នុង​តំបន់​រស់នៅ​របស់​មនុស្ស​វា​ងាយ​រក​ចំណី​ជាង​នៅ​តំបន់​ទឹកកក ។​

​តាំងពី​ខែ ១២/២០១៨ គេ​បាន​ចាប់​ឃើញ​ខ្លា​ឃ្មុំ ៥២​ក្បាល នៅ​ភូមិ Belushya Guba, ហើយ​ក្នុងចំណោម​នោះ មាន​ខ្លាឃ្មុំ​ពី ៦-៨​ក្បាល​ពុំ​ព្រម​ចាក​ចេញ​ឡើយ ។ ពួក​វា​ចូលលុកលុយ​តាម​ផ្ទះ​ស្វែងរក​ចំណី ហើយ “​សម្រាក​កាយ​” តាម​សំ​យ៉ាប​ផ្ទះ ធ្វើឲ្យ​ពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង ។​

​សួរ​ថា​នេះ​ជា​កំហុស​របស់​ខ្លាឃ្មុំ​ឬ​!? ។ អ្នកណា​បំផ្លាញ​បរិស្ថាន​មុននឹង​ក្រោយ​ប្រាកដជា​ត្រូវ​ទូទាត់​បំណុល​នឹង​ធម្មជាតិ​ហើយ ។​ ចន្ទ្រា

​ប្រិយមិត្ត​ទស្សនា​វីដេអូ​

spot_img
×