Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ចាក់​សម្លាប់​ស្រី​បំរើ​ហាង​ខារ៉ាអូខេ​ម្នាក់​ដោយ​មិនដឹង​មូលហេតុ ហើយ​ឃាតករ គេចខ្លួនបាត់​

spot_img

​ភ្នំពេញ ៖ ស្រី​បំរើ​តាម​ហាង​ខារ៉ាអូខេ​ម្នាក់ ត្រូវ​ឃាតករ​ចាក់​សម្លាប់ កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​បន្ទប់​ផ្ទះជួល ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ដោយ​មិនមាន​អ្នកដឹង​មូលហេតុ​។ សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ ហើយ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​បន្ត​ក្នុង​រឿងនេះ ដើម្បី​តាម​ចាប់​ជនល្មើស​។​

​សព​ជនរងគ្រោះ​ឈ្មោះ សេក ស៊ី​យ៉ា ជា​អ្នក​បំរើការ​នៅក្នុង​ខារ៉ាអូខេ ឌឹ​ឃ្វី​ន ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ទីលំនៅ​និង​ស្រុកកំណើត​នៅ​ខេត្តកំពត​។​

​សាក្សី​ម្នាក់​និយាយថា គាត់​ស្នាក់​នៅក្បែរ​បន្ទប់​ជួល​របស់​សព អ្វីដែល​គាត់​បានដឹង​នៅពេល​កើតហេតុ​នោះ ដំបូង​គាត់​បានឮ​សម្លេង​គោះទ្វារ​បន្ទប់​ជួល​របស់​នាង​។ បន្ទាប់មក​ក៏​ឮ​សម្លេង​នាង​ស្រែក​ឲ្យ​គេ​ជួយ​។ ភ្លាមនោះ​គាត់​ក៏បាន​បើកទ្វារ​បន្ទប់ ហើយក៏​ឃើញ​នារី​រងគ្រោះ​ដេក​សន្លប់​នៅខាងមុខ​បន្ទប់​ដោយមាន​ស្នាម​រយះ​នៅត្រង់​ពោះ​និង​ដៃ​ខាងស្តាំ បន្ទាប់មក​គាត់​ក៏​ឮ​សម្លេង​មាន​មនុស្ស​រត់​ចុះទៅ​ជាន់​ក្រោម​បាត់​។ គាត់​បាន​ស្រែក​អោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ នាំគ្នា​ជួយ​ដឹក​នារី​រងគ្រោះ​តាម​រ៉ឺម៉ក​កង់​បី​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ តែ​ពេលទៅដល់​មន្ទីរពេទ្យ ខាង​គ្រូពេទ្យ​ប្រាប់ថា នាងរង​គ្រោះ​បាន​ស្លាប់​ទៅហើយ​និង​​បានអោយ​ពួកគាត់​ដឹក​សាកសព​ត្រឡប់មក​កន្លែង​ដើម​វិញ​ភ្លាមៗ​។​

​ប៉ូលិស​មូលដ្ឋាន​និយាយថា វា​ជា​អំពើ​ឃាតកម្ម ចាក់​សម្លាប់ ដោយ​វត្ថុ​រឹង ដោយមាន​ស្នាមរបួស​ត្រង់​ពោះ និង​ដៃស្តាំ​របស់​សព​រងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×