Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថភ្លើង​បុក​និង​កិន​ពេញទំហឹង​បណ្តាលអោយ​ស្លាប់​បុរស​ញៀន​ថ្នាំ​ម្នាក់​

spot_img

​ភ្នំពេញ​៖ បុរស​ក្នុង​វ័យ​៤០​ឆ្នាំ​ម្នាក់ ដែល​គេ​អះអាងថា សង្ស័យ​ជា​មនុស្ស​បែក​ថ្នាំ​ត្រូវបាន​រថភ្លើង​បុក​និង​កិន​ពី​លើ​បណ្ដាលឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​ដែល​បុរស ម្នាក់​នេះ​ឈ​រាំ​សប្បាយ​នៅលើ​ផ្លូវ​ដែក ហើយ​គាប់​ជូន​រថភ្លើង​មកដល់​ក៏​បុក​និង​កិន​ពេញទំហឹង​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​តែម្តង​។​

​ហេតុ​ការ​នេះ​បាន​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​០៥​នាទី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​សង្កាត់​បឹងកក់​២ ព្រំព្រទល់ សង្កាត់​ទឹកល្អក់​១ និង​សង្កាត់​បឹង​កក់​ទី​២​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​រូប​នេះ​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​ឡើង គ្រាន់តែ​គេ​ដឹងថា មានឈ្មោះ​ហៅ​ក្រៅ​ឈ្មោះ ជាំ ភេទ​ប្រុស អាយុ​ប្រហែល​ជិត​៤០​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ​(​ក្រោម​ដើម​ជ្រៃ​) ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ឲ្យដឹង​ថា សព​បុរស​ខាងលើ​ជា​ជនអនាថា ហើយ​ធ្លាប់​ប៉ុន​ប៉ុង់​សម្លាប់ខ្លួន​២​ទៅ​៣​ដង​រួចមកហើយ តែ​មិនបាន​សម្រេច ។ គាត់​ធ្លាប់​មាន​ប្រព្ធន កូន និង​ម្ដាយ​រស់នៅ​ជាមួយគ្នា តែ​ត្រូវ​ពួកគេ​រត់​ចោល​អស់ ព្រោះ​តែ​ប្រើប្រាស់​គ្រឿងញៀន​ស្ទើ​រាល់ថ្ងៃ​និង​បាន​ប្រើ​ហឹង្សា​ទៅលើ​ពួកគាត់​។ ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ​នេះ សង្ស័យ បុរស​ម្នាក់​បែក​ថ្នាំ ក៏​បាន​ដើរ​មកឈ​រាំលេង​យ៉ាង​សប្បាយ​នៅលើ​ផ្លូវ​រថភ្លើង ហើយ​គាប់​ជូន​ពេល​នោះ​រថភ្លើង​មកដល់​ក៏​បាន​បុក​និង​កិន​ពេញទំហឹង​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើ​កំណត់ហេតុ វាស់វែង និង​បាន​ទាក់ទង​ខាង​ហៅ​រថយន្ត​ដឹក​សព ដឹកយក​ទៅ​បូជា​នៅ​វត្ត​ទឹកថ្លា​ភ្លាម​ដែរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×