Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋីនី​ថៃ​ដ៏​ល្បីល្បាញ​ខាង​រួមភេទ​មួយថ្ងៃ ២៨​ដង បង្ហាញ​ជា​សាធារណៈ​ស្វាមី​ទី ១៤ ដែល​មើល​មុខមាត់​រាងរៅ​ធ្វើឲ្យ​អ្នកផង​…​ភ្ញាក់​កន្ត្រាក់​ខ្លួន​!

spot_img

​មនុស្ស​ជាច្រើន​នឹកគិត​ថា ប្តី​ទី​១៤ របស់​សេដ្ឋីនី​ថៃ​រូបនេះ ប្រាកដ​ជា​បុរស​សង្ហារ​មាឌធំ​ខ្ពស់ មុខមាត់​យ៉ាងហោច​ក៏​មាន​អំណោយទាន តែ​ការពិត​ទៅ​គ្រាន់តែ​ជា​បុរស​ធម្មតាៗ​ម្នាក់​ប៉ុណ្ណោះ ។​

សេដ្ឋីនី Leena Jung និង​ប្តីទី​១៤ ។​

​ប៉ុន្មាន​ថ្ងៃមុន​នេះ សេដ្ឋីនី​ថៃ​ឈ្មោះ Lan Leena Jungjanya អាយុ ៦០​ឆ្នាំ មានឈ្មោះ​ហៅ​ក្រៅ Leena Jung បានប្រកាស​ក្ឌែងៗ​ថា ទើប​លែងលះ​ស្វាមី​ទី ១៤ ហើយ​កំពុង​រក “​មុខសញ្ញា​” ថ្មី ។ មូលហេតុ​គឺ​ស្វាមី​ទី ១៤ នោះ មិន​ឆ្លើយតប​បាន​តម្រូវការ​តណ្ហា ២៨​ដង​/១​ថ្ងៃ​របស់​គាត់ ។​

​មិន​ត្រឹម​ប្រកាស​ព័ត៌មាន​ទេ សេដ្ឋីនី​តណ្ហា​ក្រាស់​រូប​នេះ​នៅ​បាន​ទម្លាយ​ចេញ​រូបភាព​នៃ​បុរស​ទើបត្រូវ​…​ទាត់​ចោល​ម្នាក់នេះ​ទៀត ។​

​តាម​ស្តង់ដារ​ដ៏ “​តឹងតែង​” អាយុ​ក្រោម ២៥​ឆ្នាំ កម្ពស់ ១,៨​ម៉ែត្រ​ឡើង ទម្ងន់​ក្រោម ៧០​គីឡូក្រាម សាច់ដុំ​ក្បាលពោះ ៦​ដុំ ផ្ទៃមុខ​ស្អាតបាត​… ។​

​មុខមាត់​ធម្មតាៗ ខុស​ពី​ស្តង់ដារ​របស់​ប្តីទី ១៤ ។​

​បណ្តាញ​សង្គម​ថៃ​នៅ​ច​ចាម​អារាម​ថា បុរស​នេះ​មាន​ជំងឺសរសៃប្រសាទ ហើយ​តម្រូវឲ្យ​នៅ​មន្ទីរពេទ្យ​ជា​ប្រចាំ ។ ប៉ុន្តែ​សេដ្ឋីនី​រូបនេះ បាន​ឆ្លើយតប​វិញ​ថា ៖ បុរស​នោះ​ជា​តន្ត្រីករ ដែល​មាន​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​ជាង ២០០​បទ ហើយ​ជា​អ្នក​នៅ​ស្រុកកំណើត​ជាមួយគ្នា ។ មូលហេតុ​ដែល​គាត់​ត្រូវ​ទៅ​មន្ទីរពេទ្យ​ប្រចាំ​នោះ ព្រោះ “​វះកាត់​ត្របកភ្នែក​” ! ។​

​ចាំ​មើល​ប្តីទី ១៥​វិញ យ៉ាងម៉េច​ដែរ​! ពិតជា​មាន​លុយ​អាច​ធ្វើ​អ្វីៗ​ក៏​បាន​មែនឬ​!?

spot_img
×