Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ អ្នក​ងាយ​ត្រូវគេ​រំខាន​ឆាឆៅ , ល្អ​បំផុត​គួរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​ដើម្បី​កុំ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ , ដាច់​ខាត​​មិនត្រូវ​បង្កជម្លោះ​ជាមួយ​នរ​រណា​ម្នាក់ ទោះបី​គេ​មាន​ចេតនា​រករឿង​ខ្លួន​ក៏ដោយ ។ រឿង​មនោសញ្ចេតនា​ពុំសូវល្អ​ងាយ​មានការ​ខ្វែងគំនិត​គ្នា​ចង់​ឈ្នះ​ចាញ់​រៀងៗ​ខ្លួន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , វក ៕

​ឆ្នាំឆ្លូវ ៖ ថ្ងៃនេះ​អ្នក​ងាយ​មួរ​ម៉ៅ នាំ​ដល់​ការឈ្លោះប្រកែក​ជាមួយ​អ្នកដទៃ ។ អ្នក​គួរ​លើកលែង​អត់ឱន​ឲ្យ​គ្នា មាន​អ្វី​គួរ​សន្សឹមៗ​បកស្រាយ​ឲ្យ​ច្បាស់លាស់​កុំ​ឲ្យ​រឿង​តូច​បែក​ទៅជា​ធំ ។ ថ្ងៃនេះ​អ្នក​គួរ​ចេញ​ក្រៅ​ជួប​អតិថិជន ដៃគូ​រកស៊ី​ដើម្បី​ជំរុញ​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ និង​សម្រេចបាន​ជោគជ័យ​ច្រើន ។ មនោសញ្ចេតនា​ហាក់​មិន​រីកចម្រើន​ទៅមុខ​ដោយ​អ្នក​ទាំង​២​មាន​ទស្សនៈ​ផ្ទុយគ្នា​ច្រើន ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៥​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា ៕

​ឆ្នាំខាល ៖ ថ្ងៃនេះ​នឹង​ជា​ថ្ងៃ​ដ៏​ល្អប្រសើរ​មួយ​ដើម្បី​អ្នកជំរុញ​បុព្វហេតុ ។ អ្នកធ្វើការ​មានការ​ទទួលខុសត្រូវ ឧស្សា​ព្យាយាម និង​ប្រយ័ត្នប្រយែង ។ ក៏​អាស្រ័យ​ដោយហេតុនេះ​ដែល​ស្ថានភាព​ហិរញ្ញវត្ថុ​ក៏​ចម្រុងចម្រើន មានឱកាស​រកប្រាក់​ច្រើន ។ ប្រសិន​ក្តាប់​ឱកាសទាន់​ពេលនោះ​នឹងមាន​ម៉ូយ​រកស៊ី​ថ្មី​ជោគជ័យ​បំផុត ។ រឿង​មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា​ត្រូវ​ចេះ​អត់ឱន​អធ្យាស្រ័យ ម្នាក់ៗ​ដកថយ​បន្តិច​ទើប​ទំនាក់ទំនង​អាច​ផ្សះផ្សា​បាន ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 19h-21h ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ឆ្លូវ ៕

​ឆ្នាំថោះ ៖ អ្នក​ជួប​ការ​សុខសាន្ត​ក្នុង​ជីវិត ។ រឿង​លុយកាក់ មនោសញ្ចេតនា​ស្មានតែ​ល្អប្រសើរ , បុព្វហេតុ​ស្ថិរភាព​រឹងមាំ , នេះ​ជាការ​ចាប់ផ្តើម​ដ៏​ល្អ​ក្នុង​ឆ្នាំ​ថ្មី ។ អ្នក​អាច​ចូលរួម​កិច្ចការ​សប្បុរសធម៌ ឬ​ជួយ​អ្នក​ជួប​ការ​លំ​កា​ដើម្បី​បន្ថែម​សំណាងល្អ​សម្រាប់​ខ្លូន​។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា វក , កុរ ៕

​ឆ្នាំរោង ៖ អ្នកមាន​ចរិត​ដាច់ខាត មិន​ខ្លាច​ការលំបាក​, ជួប​បញ្ហា​ស្មុគស្មាញ​នៅតែ​នឹងនរ​ប្រឈមមុខ ។ ប៉ុន្តែ​ក៏​អាស្រ័យ​ដោយហេតុនេះ​ដែល​អ្នក​បែរ​ជាមាន​ផ្នែក​អភិរក្ស​មិន​ស្តាប់​យោបល់​រួមចំណែក ឬ​ដំបូន្មាន​របស់​អ្នកដទៃ​នាំ​ឲ្យ​ងាយ​បំពាន​កំហុស​គួរ​ឲ្យ​សោកស្តាយ ។ ថ្ងៃនេះ​មាន​ប្រផ្នូល​បាត់បង់​របស់ទ្រព្យ​ត្រូវ​ប្រយ័ត្នប្រយែង​មិន​ឲ្យ​អ្នកដទៃ​ខ្ចី សូម្បីតែ​បងប្អូន​ព្រោះ​នឹង​ពិបាក​ទារ​ត្រឡប់មកវិញ និង​ថែមទាំង​ប្រេះឆា​ទំនាក់ទំនង ។ មនោសញ្ចេតនា​ធម្មតា​ពុំមាន​អ្វី​គួរ​ឲ្យ​បារម្ភ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៣,៦​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​លឿង​, ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ជូត , មមែ ៕

​ឆ្នាំម្សាញ់ ៖ ប្រាក់ចំណូល​ក្នុង​ថ្ងៃ​របស់​អ្នក​ល្អ​បំផុត ។ នេះ​ក៏​ជា​លទ្ធផល​របស់​ភាព​ស​កម្ម​ព្យាយាម ម្ចាស់ការ​ស្វែងរក​ឱកាស​សម្រាប់​ខ្លួនឯង ។ ទាំង​បុព្វហេតុ និង​លាភ​សំណាង​របស់​អញ​នក​សុទ្ធតែ​ពោរពេញ​ដោយ​ក្តីសង្ឃឹម តែ​អាច​ពើបប្រទះ​បញ្ហា​បន្តិច​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៩​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ខាល , រោង ៕

​ឆ្នាំមមី ៖ ថ្ងៃនេះ​ឆ្នាំមមី មាន​អារម្មណ៍​ស្រួលខ្លួន​ដោយសារ​ទំនាស់​ក្នុង​គ្រួសារ ត្រូវបាន​ដោះស្រាយ គ្រប់គ្នា​បាន​ស្រស់ស្រាយ​រីករាយ​ឡើងវិញ ។ ហិរញ្ញវត្ថុ​ស្ថិរភាព ។ មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល ។ ការងារ​ពុំ​ជួប​ការលំបាក គ្រប់យ៉ាង​សុទ្ធតែ​ដំណើរការ​ទៅតាម​ផែនការ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៩​ពិន្ទុ ។ ម៉ោង​ល្អ 3h-5h ។ ពណ៌​ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា មមី , ថោះ ៕

​ឆ្នាំមមែ ៖ ការងារ​ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ ដោយ​ត្រូវ​ដោះស្រាយ​បញ្ហា​បន្ថែម​ការ​ត្រិះរិះ ហេតុនេះ​សុខភាព​របស់​អ្នក​ងាយ​ប្រឈម​បញ្ហា ។ រឿង​មនោសញ្ចេតនា​ក៏​ពុំសូវល្អ ងាយ​កើត​ទំនាស់​ដោយសារតែ​រឿង​តូចតាច ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ទឹកក្រូច , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ថោះ ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​អ្នក​ជួប​សំណាងល្អ​ច្រើន​ក្នុង​រឿង​លុយកាក់ រកប្រាក់​បាន​ងាយ ពិសេស​អ្នកធ្វើ​ជំនួញ​ជួញដូរ​បាន​កាក់កប​បំផុត ។ ពិនិត្យ​ជារួម​គ្រប់យ៉ាង​ក្នុងថ្ងៃនេះ​ពុំមាន​អ្វី​លំបាក តែ​អ្នក​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​កុំ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​អ្នកដទៃ ។ រឿង​មនោសញ្ចេតនា​ពុំមាន​អ្វី​គ្រាន់បើ​ជាង​មុន ដោយ​កំពុង​ស្ថិតក្នុង​ភាព​សោះកក្រោះ​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​គ្នា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៩​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​ប្រាក់ , ស ។ ឆ្នាំ​អ្នកយក​អាសា រោង , ឆ្លូវ ៕

​ឆ្នាំរកា ៖ ការងារ​ល្អ​បំផុត គ្រប់យ៉ាង​សុទ្ធតែ​អាច​សម្រេចបាន​ដូច​បំណង ដោយ​ពុំ​ជួប​ឧបសគ្គ​អ្វី​រារាំង ។ ចំណូល​ស្ថិរភាព អ្នក​អាច​ចាយវាយ​ដោយ​មិនចាំបាច់​ត្បិតត្បៀត ។ មនោសញ្ចេតនា​ក៏​ប្រកបដោយ​ភាពកក់ក្តៅ​ផ្អែមល្ហែម ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៣,៦​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , វក ៕

​ឆ្នាំចរ ៖ ការងារ​អំណោយផល​ល្អ មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង​គ្រប់​ជំហាន ហេតុនេះ​សមិទ្ធផល​សម្រេចបាន​ក៏​ខ្ពស់ ។ ចំណូល​កើនឡើង តែ​អ្នក​ត្រូវ​ចេះ​គ្រប់គ្រង​ឲ្យ​ល្អ មិនត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា​ពុំ​ល្អ គួរ​លៃ​ពេលវេលា​ឲ្យ​បាន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៦​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​ត្នោត , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , មមែ ៕

​ឆ្នាំកុរ ៖ អ្នក​ពុំ​ជួប​ការលំបាក ឬ​ឧបសគ្គ​អ្វី​ក្នុង​ការងារ និង​ថែមទាំង​ទទួល​បានការ​ជ្រោមជ្រែង​ពី​អ្នក​នៅ​ជុំវិញ ជាហេតុ​ធ្វើ​ឲ្យ​ងាយ​សម្រេចបាន​ជោគជ័យ​ដូច​បំណង ។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្ន​ទុកដាក់​របស់របរ​ឲ្យ​បានល្អ ព្រោះ​អាច​ប្រឈម​ការបាត់បង់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៩​ពិន្ទុ ។ ម៉ោង​ល្អ 9h-11h ។ ពណ៌​ប្រាក់ , ស ។ ឆ្នាំ​អ្នកយក​អាសា ថោះ , វក ៕

spot_img
×