Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុង​ឡាន​ម្នាក់​បាន​ស្លាប់ ពេល​រថយន្ត​ចុះ​ចំណោត​ច្រាល​លេខ​ជាន់​ហ្វ្រា​ង​មិន​ជាប់ ក៏​ក្រឡាប់​ធ្វើ​ឲ្យ​គៀប​ជាប់​នៅក្នុង​រថយន្ត​

spot_img

​ខេត្តពោធិ៍សាត់ ​៖​ តៃកុង​រថយន្ត​ដឹក​ស៊ីម៉ង​ត៏​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ខណៈពេល​រថយន្ត​ចុះ​ចំណោត​ច្រាល​លេខ ជាន់​ហ្វ្រាំង​មិន​ជាប់ ក្រឡាប់​គៀប​បុរស​ជា​តៃកុង នៅក្នុង​រថយន្ត ឧបទ្ទវហេតុ នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី​នា​ថ្ងៃទី ១៤ កុម្ភៈ ២០១៩ នៅ​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​១៥១ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៥៥ ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​ប្រភពព័ត៌មាន ពី​បងប្រុស​ឈ្មោះ គឹម សុខ ត្រូវជា​ឪពុក​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគាត់​នឹង​កូនប្រុស បាន​បើករថយន្ត​ចេញទៅ​ដឹក​សម្ភារៈ​សំណង់​ឲ្យ​គេ ដោយ​ធ្វើដំណើរ​ដូច​សព្វដង​ជាមួយ​កូនប្រុស​ដែលជា​តៃកុង​រថយន្ត លុះ​មកដល់​ផ្លូវ​មាន​កំពស់​ខ្ពស់ រថយន្ត​ក៍​ចុះ​ចំណោត​វិញ ស្រាប់តែ​ច្រាល​លេខ កូនប្រុស​របស់គាត់​ក៏បាន​ជាន់​ហ្វ្រាំង​ទប់ ប៉ុន្តែ​រថយន្ត​នៅតែ​បន្ថែម​ល្បឿន ហើយ​មកដល់​ចំណុចកើតហេតុ មាន​ផ្លូវបត់​កោង​ផង​នោះ ក៏​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់ គៀប​រូបគាត់​និង​កូន​ក្នុង​រថយន្ត ជា​អ​កុស​ល្យ កូន​របស់លោក គឹម សុខ ដែលជា​អ្នកបើកបរ ត្រូវ​រថយន្ត​ក្រឡាប់​គៀប​ជាប់​នឹង​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់ ចំណែក​រូបគាត់​រងរ​បួស​ស្រាល អាច​លូន​ចេញពី​រថយន្ត​រួច​។​

​លោក​វរសេនីយ៍ឯក ធាង ឡេង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង បានបញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់ ទី​ឈ្មោះ គឹម អៀង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នកបើកបរ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ទី​២​ឈ្មោះ គឹម សុខ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ព្រូឡាន ត្រូវជា​ឪពុក​បង្កើត រងរបួស​ស្រាល អ្នក​ទាំងពីរ​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។

​លោក​អធិការ បាន​បន្តទៀតថា កត្តា​ដែល​បង្ក​ឲ្យ​មាន​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ​កើតឡើង គឺ​បណ្តាលមកពី រថយន្ត​ចុះ​ចំណោត ច្រាល​លេខ ហ្វ្រាំង​ទប់​មិន​ជាប់ និង​ស្ថានភាព​ផ្លូវ​បត់បែន​ផង​នោះ​ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​។​

បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត​ម៉ាក​ហ៊ី​ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-3083 សមត្ថកិច្ច​បាន​យក​រថយន្តស្ទូច មក​ស្ទូច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ថ្មដា ចំណែកឯ​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ ប្រគល់ជូន​ឪពុក ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×