Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត រដ្ឋទូត​របស់​ប្រទេស​នានា​ប្រចាំ​នៅ​កម្ពុជា ជាង ២០០​នាក់ ប្រកួត​កីឡា​វាយ​កូន​ហ្គោល​ពានរង្វាន់ «​សម្តេច​តេ​ជោ ហ៊ុន សែន​» លើក​ទី​២Samdech Techo Prime Minister Cup

spot_img

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​វាយ​កូន​ហ្គោល​ពានរង្វាន់ «​សម្តេច​តេ​ជោ ហ៊ុន សែន​» លើក​ទី​២ ដែល​ធ្វើឡើង​នៅ​ទីលាន​វាយ​កូន​ហ្គោល​ហ្គ្រែ​ន​ភ្នំពេញ (Grand Phnom Penh Golf course)​។​

​ការប្រកួត​នេះ​គឺ​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​១៦-១៧ ខែធ្នូ ដោយមាន​កីឡាករ កីឡាការិនី​ចូលរួម​ជាង ២០០​នាក់ ដែលមាន​ជា ឯកអគ្គរាជទូត រដ្ឋទូត​របស់​ប្រទេស​នានា​ប្រចាំ​នៅ​កម្ពុជា​ចំនួន​៧ រួមមាន​៖ ឯកអគ្គរាជទូត​ជប៉ុន អគ្គរាជទូត​ថៃ អគ្គរដ្ឋទូត​វៀតណាម អគ្គរាជទូត​ព្រុយ​ណេ អគ្គរដ្ឋទូត​ម៉ាឡេស៊ី អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី និង​អគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​។ ការរៀបចំ​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​នេះ ដើម្បី​រឹត​ចំ​ណឹ​ង​សាមគ្គីភាព មិត្តភាព ហើយក៏​ជាការ​ជំរុញ​វិស័យ​កីឡា​វាយ​កូន​ហ្គោល​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឆ្ពោះទៅ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×