Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​ខេមរភូមិន្ទ បាន​ប្រឈម​នឹង​ការខ្វះខាត​ទឹកស្អាត ប្រើប្រាស់

spot_img

កោះកុង ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃទី​១៥​ខែកុម្ភៈ​នេះ​ថា សកម្មភាព​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ខេត្តកោះកុង ដឹក​ទឹក​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការខ្វះខាត​ទឹក​ប្រើប្រាស់​ជាខ្លាំង នៅ​ភូមិ​ចំនួន ០៤ ក្នុង​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ។

​សូម​ជម្រាបជូន​ថា ក្រុង​ខេមរភូមិន្ទ បាន​ប្រឈម​នឹង​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ខណៈ​អាងទឹក​តា​ប៉ន ដែលជា​ប្រភពទឹក​ដ៏​សំខាន់ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ការផលិត​ទឹកស្អាត ចាប់ផ្តើម​រីង​ខះ ។ អាជ្ញាធរខេត្ត ក៏ដូចជា​មន្ទីរ និង​អង្គភាព​ជំនាញ កំពុង​ទាញយក​ទឹក​ពី​អាងទឹក​មួយកន្លែង​ទៀត ស្ថិត​នៅក្រោយ​ព្រលានយន្តហោះ មក​ផ្គត់ផ្គង់​ឲ្យ​ការផលិត​ជំនួស​វិញ ។​

​ទន្ទឹមនឹង​ការ​ប្រឈម​ខាងលើ តំបន់​មួយចំនួន​ក្នុង​ក្រុង ត្រូវបាន​ផ្អាក​ការផ្គត់ផ្គង់​ទឹកស្អាត​ជា​បណ្តោះអាសន្ន ក្នុងនោះ​ក៏មាន​ភូមិ​ចំនួន ០៤ របស់​សង្កាត់​ដងទង់​ផងដែរ ។ ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​បញ្ចេញ​រថយន្ត​ដឹក​ទឹក ដែល​ក្រសួង​បានផ្តល់​ឲ្យ​សម្រាប់​ត្រៀម​ចូលរួម​ដោះស្រាយ​ទឹក​ប្រើប្រាស់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នាពេល​កន្លងមក មក​ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។ ការដឹក​ទឹក​នេះ បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី ១២ មកម្ល៉េះ ហើយ​មន្ទីរ​នឹង​បន្ត​ដឹក​រហូតដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត​ឡើងវិញ ។

​គួរ​រំលឹក​ផងដែរ​ថា ក្រៅពី​វិធាន​ការនាំ​ទឹក បូមទឹក ជីក​ស្រះ ខួងអណ្តូង​… ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ត្រៀម​នូវ​រថយន្ត​ដែលមាន​បំពាក់​ស៊ីទែន​ទឹក (​ចំណុះ​សរុប ១០ ម៉ែត្រគូប និង​ភ្ជាប់​ជាមួយ​ម៉ាស៊ីនបូមទឹក​ខ្នាតតូច​) នៅតាម​បណ្តា​រាជធានី​-​ខេត្ត​នានា ដើម្បី​ចូលរួម​អន្តរាគមន៍​ដោះស្រាយ​ទឹក​ប្រើប្រាស់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅពេល​មាន​តម្រូវការ​ផងដែរ ៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×