Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធនាគារ​ខេត្តព្រះវិហារ កំពុង​ជួប​ការខ្វះខាត​ទឹក​ប្រើប្រាស់​

spot_img

​ព្រះវិហារ ​៖ ពន្ធនាគារ​ខេត្តព្រះវិហារ កំពុង​ជួប​ការខ្វះខាត​ទឹក​ប្រើប្រាស់​ជាខ្លាំង​, លោក​លឹម គានហោ ប្រកាស​ផ្តល់​អណ្តូងទឹក ចំនួន ០១ សម្រាប់​ផ្គត់ផ្គង់​នៅ​ទីនោះ ។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃទី​១៥ ​ខែកុម្ភៈ​។​

​ក្រសួង​ជំនាញ បាន​បន្តថា ការប្រកាស​ផ្តល់​អណ្តូងទឹក​ខាងលើ ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​មាន​សំណើរ​ពី​លោក​អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ និង​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត ដែល​បានស្នើ​ឲ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជួយ​ដោះស្រាយ​ទឹក​ប្រើប្រាស់​នៅក្នុង​ពន្ធនាគារ​ខេត្ត ស្ថិតក្នុង​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ដែល​កំពុងតែ​ជួប​ការខ្វះខាត​ទឹកជា​ខ្លាំង ។ អណ្តូងទឹក​នោះ​គឺ​គ្រោង​នឹង​ជីក​ក្នុង​ជម្រៅ​ប្រមាណ ៥០ ម៉ែត្រ និង​មាន​បំពាក់​នូវ​ម៉ាស៊ីនបូមទឹក​ខ្នាតតូច ចំនួន ០១ គ្រឿង ព្រមទាំង​រៀបចំ​ជា​ប្រព័ន្ធ​ទុយោ​ទឹក​ដែល​អាច​បូម​ចែកចាយ​នៅក្នុង​ពន្ធនាគារ​ទាំងមូល ។ ទន្ទឹមនឹង​ការប្រកាស​ផ្តល់​អណ្តូងទឹក​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឲ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រះវិហារ ប្រើប្រាស់​រថយន្ត​បំពាក់​ស៊ីទែន​ទឹក​ដែល បានផ្តល់​ឲ្យ​នាពេល​កន្លងទៅ ដើម្បី​ដឹកជញ្ជូន​ទឹក​ប្រចាំថ្ងៃ​ទៅកាន់​ពន្ធនាគារ​សម្រាប់​ផ្គត់ផ្គង់ ឲ្យ​ការប្រើប្រាស់​ជា​បណ្តោះអាសន្ន រហូតដល់​អណ្តូងទឹក​ជីក​រួច ។​

​សូម​ជម្រាប​ផងដែរ​ថា ពន្ធនាគារ​ខេត្តព្រះវិហារ មាន​មន្ត្រី​បម្រើ​ការងារ ចំនួន ៥៥ នាក់ និង​ទណ្ឌិត​សរុប​ចំនួន ៤៥៥ នាក់ ៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×