Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់គ្រឹះ​សាងសង់​សំណង់​រឹង​ បិទផ្លូវ​ង្ហូ​រទឹក​​ អភិបាល​ស្រុក​ថា​ ទើបតែ​ដឹង​!

spot_img

​តាកែវ​ ៖ ​សាងសង់​សំណង់​រឹង​បិទផ្លូវ​បង្ហូរទឹក​នៅ​ក្បែរ​សាលា​ស្រុក​គីរីវង់ ធ្វើអោយ​ពលរដ្ឋ​រងគ្រោះ​ជាង​១០០​គ្រួសារ​កំពុង​កើត​ក្តី​កង្វល់​ខ្លាច​មាន​ការ​ជន​លិច​ទៀត អភិបាល​ស្រុក​ប្រាប់​ថា​ទើប​តែ​ដឹង ខណៈ​ដែល​សំណង់​រឹង​បាន​ចាក់គ្រឹះ​រួចរាល់ និង​បិទ​លូរ​កាត់​មុខ​ផ្លូវ​ជាតិ​លេខ​២ រួចទៅហើយ ។​

សំណង់​ចាក់​បិទផ្លូវ​បង្ហូរទឹក​ខាងលើនេះ​មាន​ទីតាំង​ឋិត​នៅ​ភូមិ កំពង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ ដែល​បច្ចុប្បន្ន​សំណង់​ខាងលើ បាន​កំពុងតែ​សាងសង់​ជា​ធម្មតា បើទោះបីជា​មាន​ការ​ប្តឹង​តវ៉ា​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ មួយ​ភូមិ យ៉ាងណាក៏ដោយ ។​
​តាម​សម្តី​របស់​តំណាង​អោយ​បងប្អូន​ប្រជាពលរដ្ឋ លោក មិញ សុភាព បាន​និយាយថា ការធ្វើ​សំណង់​នេះ​ពិតជា​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាក់​ជាមិនខាន ព្រោះ​កន្លងមក អូរ​បង្ហូរទឹក​នេះ​ជា​ផ្លូវ​ទឹក​មួយ​ដ៏​សំខាន់​សម្រាប់​បញ្ជៀ​សការ​ជន់​លិច​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ និង​សាលារៀន ។​

​លោក​បាន​បន្តទៀតថា ចំពោះ​អូរ​ប្រវត្តិសាស្ត្រ​នេះ ក្រុម​ប្រជាពលរដ្ឋ​ធ្លាប់បាន​ធ្វើ​ការប្តឹងតវ៉ា​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ តែ​ការ​ប្តឹងផ្តល់​នេះ​ត្រូវបាន​តុលាការ​សម្រេច​កាត់ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកចាញ់​ទៅ​វិញ​។ ទើប​មកដល់​ពេលនេះ លោក ម៉េង សុខុម ដែល​ជា​អនុ​ស្នាក់ការ​គណៈបក្ស​ស្រុក​គីរីវង់ ចាប់ផ្តើម​សាងសង់​និង​បុកគ្រិះ​ចាក់​ថ្ម​ធ្វើ​ជា​សំណង់​រឹង​នៅ​ចំណុច​ពីមុខ​លូ​ស្ពាន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​នេះ​តែម្តង ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​សារជាថ្មី​ម្តងទៀត ដោយសារតែ​ពួកគាត់​មាន​កង្វល់​កើត​ទុក​មិន​សុខចិត្ត​លើ​ការសាងសង់​សំណង់​រឹង​បិទមាត់​លូបង្ហូរទឹក​នេះ ដែល​អាច​បង្ករ​អោយ​មាន​ការ​ជន​លិច​សារ​ថ្មី​ទៀត នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ដូច្នេះ​រូប​លោក​តំណាង​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ភូមិ​ក្នុង​ភូមិ​កំពង់ សូម​លើក​ដៃ​សំពះ​សុំអោយ​សម្តេច​នាយករដ្ឋមន្ត្រី​ជួយ​អន្តរា​គម​ន៍ជួយ​ដល់​ពលរដ្ឋ​ទាំង ១១៧​គ្រួសារ​នេះ​ផង ។​

​ជុំវិញ​ករណី​នេះ​ដែរ ក្រុមការងារ​របស់​យើងខ្ញុំ​បាន​ធ្វើ​ការទំនាក់ទំនង​តាម​ទូរស័ព្ទ​របស់​លោក ស៊ុត ខុន អភិបាលស្រុក​គីរីវង់ នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ​កុម្ភៈ ២០១៩ នេះដែរ តែ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទាក់ទង​បាន​ទេ ៕ តាកែវ​

 

spot_img
×