Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហួត ហ៊ាង អតីត​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ពី​បទ​ពុករលួយ ត្រូវ​ព្រះមហាក្សត្រ​បង្គាប់​ឲ្យ​បន្ត​មុខងារ​ជា​ចៅក្រម នៅក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​វិញ​

spot_img

​ភ្នំពេញ​ ៖ អង្គការ​ខុមហ្វ្រែល នៅ​ថ្ងៃ​ទី​១៦ ​កុម្ភៈ​នេះ បាន​ផ្សាយ​លើ​ផេក​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា អតីត​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ម្នាក់ ដែល​ធ្លាប់​ទទួលរង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​រយៈពេល​១​ឆ្នាំ (​ផ្តន្ទាទោស​កំណត់​២​ឆ្នាំ ដោយ​ដាក់​ពន្ធនាគារ​១​ឆ្នាំ និង​ព្យួរទោស​១​ឆ្នាំ​) ក្រោម​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​ស៊ីសំណូក​ពុក​រលួយ​ដោយ​ចៅក្រម​នា​ដើមឆ្នាំ​២០១២ គឺ​លោក ហួត ហ៊ាង អាយុ​៤៩​ឆ្នាំ ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ត្រាស់​បង្គាប់​លើកលែងទោស​ទាំងស្រុង ​។​

​ព្រះរាជក្រឹត្យ ក៏​បង្គាប់​អនុញ្ញាត​ឲ្យ លោក​ហួត ហ៊ាង បន្ត​មុខងារ​ជា​ចៅក្រម​នៅក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​វិញ​តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៨/១៤០០ ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ។​

​គួរ រំលឹក ជូន ថា លោក ហួត ហ៊ាង អតីត ចៅក្រម សាលាដំបូង ខេត្ត​កណ្តាល ត្រូវបាន មន្ត្រីនគរបាល យុត្តិធម៌ នៃ អង្គភាព ប្រឆាំង អំពើពុករលួយ (ACU) ចាប់ ឃាត់ខ្លួន នៅក្នុង បន្ទប់ធ្វើការ តែម្តង នា ថ្ងៃទី ២០ ខែ​មករា ឆ្នាំ ២០១២ ក្នុង រឿង ស៊ីសំណូក ពុករលួយ ជាក់ស្តែង មាន ទំហំ ទឹកប្រាក់ ចំនួន ៥ ០០០ ដុល្លារ អាមេរិក ។ ក្រោយមក នៅ ថ្ងៃទី ២៦ ខែ​កញ្ញា ឆ្នាំ ២០១២ ចៅក្រម ជំនុំជម្រះ សាលាដំបូង ខេត្ត​កណ្តាល បានប្រកាស សាលក្រម ព្រហ្មទណ្ឌ សម្រេច ផ្តន្ទាទោស លោក ចៅក្រម ហួត ហ៊ាង ដាក់ពន្ធនាគារ កំណត់ រយៈពេល ២ ឆ្នាំ តែ អនុវត្ត ទោស ក្នុង ពន្ធនាគារ ត្រឹម រយៈពេល ១ ឆ្នាំ និង ១ ឆ្នាំ ទៀត ជា ទោស ព្យួរ ពីបទ ស៊ីសំណូក ពុករលួយ ដោយ ចៅក្រម ។ ទីបំផុត សំណុំ រឿងក្តី ពុករលួយ របស់លោក ចៅ ក្រម ហួត ហ៊ាង ក៏បាន ទៅដល់ សាលាឧទ្ធរណ៍ សម្រេច ផ្តន្ទាទោស តាម អំណាច សាលដីកា ព្រហ្មទណ្ឌ លេខ ០៨ ក្រ IV ត ចុះ ថ្ងៃទី ១៨ ខែ​មករា ឆ្នាំ ២០១៣ ។​

​ចៅក្រម​សាលាដំបូង​ខេត្ត​កណ្តាល​ចំនួន ២ នាក់ គឺ​លោក​ចៅក្រម ហួត ហ៊ាង និង​ចៅក្រម​ម្នាក់ទៀត លោកស្រី ខូវ ច័ន្ទ​ផូ ដែល​ត្រូវបាន​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១២​នោះ តាម​ភស្ដុតាង​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន អាច​ធ្វើ​ការចោទប្រកាន់​ពី​បទ​ស៊ីសំណូក​។ ចៅក្រម​ទាំង​ពីរ នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការខេត្ត​កណ្តាល នៅ​ថ្ងៃ​អាទិត្យ ទី​២២​មករា ឆ្នាំ​២០១២​។ នេះ​តាម​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ីនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ចៅក្រម​បាន​ប្រកាស​សាលក្រម សម្រេច​ផ្តន្ទាទោស​លោក ហួត ហ៊ាង អតីត​ចៅក្រម​តុលាការ​សាលាដំបូង​ខេត្ត​កណ្តាល ដាក់​ពន្ធនាគារ ២​ឆ្នាំ ក្នុង​រឿង​ពុករលួយ ស៊ីសំណូក​។ ក៏ប៉ុន្តែ អតីត​ចៅក្រម​នោះ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តែ ១​ឆ្នាំ​ប៉ុណ្ណោះ​។​

​ក្នុង​សំណុំរឿង​ពុករលួយ ទារប្រាក់ ៦.០០០ ដុល្លារ កាលពី​ខែ​មករា ដើមឆ្នាំ​២០១២​នេះ ក្រឡាបញ្ជី​របស់​ចៅក្រម​ម្នាក់ ឈ្មោះ លោក លឹម កុម្ភៈ ក៏​បាន​ជាប់ចោទ​ពី​បទ​ស៊ីសំណូក ហើយ​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ ២​ឆ្នាំ ផងដែរ​។​

​តាមច្បាប់ លោក​អតីត​ចៅក្រម ហួត ហ៊ាង ត្រូវបាន​ចោទប្រកាន់​ពី​បទ​ស៊ីសំណូក ប្រព្រឹត្ត​ដោយ​ចៅក្រម ដែល​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ពី ៧​ឆ្នាំ ទៅ ១៥​ឆ្នាំ​។ ក៏ប៉ុន្តែ ចៅក្រម​តុលាការខេត្ត​កណ្តាល លោក លឹម សុគន្ថា បានសម្រេច​ដាក់ទោស​អតីត​ចៅក្រម ហួត ហ៊ាង ត្រឹមតែ​ជាប់ពន្ធនាគារ ២​ឆ្នាំ តែ​អនុវត្ត​ទោស ១​ឆ្នាំ ដោយ​យោង​លើ​ស្ថាន​សម្រាលទោស ចំនួន ១០​ចំណុច ដែល​រួមមាន​៖ ចៅក្រម​ជាប់ចោទ​នោះ ទើប​តែ​ប្រព្រឹត្ត​បទល្មើស​ជា​លើកដំបូង នៅ​ក្នុង​វិជ្ជាជីវៈ និង​មិនមាន​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ ហើយ​ជនជាប់ចោទ​បាន​ទទួល​កំហុស​ពុករលួយ​របស់ខ្លួន ជាដើម​៕ ដោយ ​៖ ​កូឡាប​

spot_img
×