Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចម្រុះ ខេត្ត​កំពង់ឆ្នាំង ឃាត់​រថយន្ត​ដឹកឈើ​សំពីងសំពោង ខុស​លក្ខណៈ​បច្ចេកទេស​៥​គ្រឿង​

spot_img

​ខេត្ត​កំពង់ឆ្នាំង ​៖ រថយន្ត​ខុស​លក្ខណៈ​ចំនួន​៥​គ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចាប់​ឃាត់​ទុក​ក្រោយពី​រថយន្ត​ទាំង​៥​គ្រឿង​នេះ​ដឹកឈើ និង​ដឹក​ទំនិញ​សំពីងសំពោង​ខុស​លក្ខណៈ​បច្ចេកទេស​។​

​ប្រតិបត្តិការ ឃាត់​រថយន្ត​ដឹក​សំពី​សំពោង​នេះ​ក្រុមចម្រុះ​បាន ធ្វើឡើង​នៅ​វេលា​ម៉ោង​១​យប់​ឈានចូល​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ។​

​លោក​កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ថា ៖ ក្រុមចម្រុះ​ធ្វើ​ការឃាត់ទុក​នេះ គឺ​តម្រូវ អោយ​ម្ចាស់​រថយន្ត​ធ្វើ​ការកែតម្រូវ ដែល​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដូចជា​រថយន្ត​សាំ​យ៉ុង​ត្រូវតែ​ដោះ​កង់​រថយន្ត​ចំនួន​២​ផ្នែក​ខាងក្រោយ កាត់​ទ្រុង​ខាងក្រោយ​ចេញ និង រើ​ទំនិញ ដែល​ដាក់​លើដំបូល​សំពីងសំពោង​ចេញ ចំណែក​រថយន្ត​ដែល​ដឹក​លើស​កំពស់​ក៏​ត្រូវ​អោយ​រើ​ទំនិញ​ចេញ​ដែរ​។​ចំពោះ​ម្ចាស់​រថយន្ត​តម្រូវ​អោយធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដឹក​ល្មើសច្បាប់ ។​

​លោក កែវ ពៅ បាន​អោយ​បញ្ជាក់ទៀតថាៈ​ក្រុម​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង បាន​អនុវត្ត​តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ជា​ប្រចាំ​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត ទប់ស្កាត់​ការដឹក​លើស​ទម្ងន់​កំណត់ ការដឹក​សំពីងសំពោង និង ទប់ស្កាត់​រថយន្ត​ដែល​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​អោយ​នៅ​កំរិត​ទាប​បំផុត ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×