Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់ប្រហារ​នៅ​តំបន់ឧស្សាហ៍កម្ម​មួយ នៅ​អា​មេ​រិច បណ្តាលឲ្យ​មនុស្ស ៥​នាក់​ស្លាប់​

spot_img

​​មនុស្ស​ចំនួន ៥​នាក់ ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​បាញ់ប្រហារ​នៅ​តំបន់ឧស្សាហ៍កម្ម​មួយ​កន្លែង​ស្ថិត​ក្នុង​រដ្ឋ Illinois សហរដ្ឋ​អា​មេ​រិច​។​

​នៅក្នុង​ហេតុការណ៍​នោះ ខ្មាន់កាំភ្លើង​ក៏ត្រូវ​ប៉ូលីស​បាញ់សម្លាប់​ផងដែរ​។ មនុស្ស​ជាច្រើន​នាក់​ទៀត រងរបួស​ផងដែរ រួម​ទាំង​ប៉ូលីស ៥​នាក់​។​

​ការបាញ់ប្រហារ​នោះ​កើតឡើង​នៅ​តំបន់ Aurora ដែល​មាន​ចំងាយ​ប្រមាណ ៦៥​គីឡូម៉ែត្រ នៅ​ភាគ​ខាងលិច​ទីក្រុង Chicago ស្ថិត​ក្នុង​រដ្ឋ​ខាងលើ​។​

​ការ​បាញ់ប្រហារ​នេះ​កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​អា​មេ​រិច​រំលឹក​ខួប​មួយឆ្នាំ នៃ​ការបាញ់ប្រហារ​នៅ​ទីក្រុង Parkland ស្ថិត​ក្នុង​រដ្ឋ Florida ដែល​បណ្តាលឲ្យ​មនុស្ស​ចំនួន ១៧​នាក់ ​ស្លាប់​បាត់បង់​ជីវិត​។​

​បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ការបាញ់ប្រហារ​កាលពី​ថ្ងៃ​សុក្រ​នេះ​កើតឡើង​នៅក្នុង​ក្រុមហ៊ុន Henry Pratt ដែលជា​ក្រុមហ៊ុន​ផលិត​បំពង​ទីប​ទឹកធំៗ​។​

​ប៉ូលីស​បញ្ជាក់ថា ខ្មាន់កាំភ្លើង​មានឈ្មោះ​ថា Gary Martin អាយុ ៤៥​ឆ្នាំ ហើយ​ធ្លាប់​ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​នោះ​។​

​មន្ត្រី​ប៉ូលីស​បាន​បដិសេធ​មិនទាន់​ធ្វើ​ការអះអាង​ពី​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​ការបាញ់​ប្រ​ហារ​នោះ ប៉ុន្តែ​កាសែត Suntimes បាន​រាយ​ការណ៏​ថា គ្រួសារ​របស់​ខ្មាន់កាំភ្លើង​បញ្ជាក់ថា គាត់​មាន​សម្ពាធ​ផ្លូវចិត្ត​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×