Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសធាតុ​នឹង​មាន​ការ​កើន​កំដៅ ដែល​អាច​មាន​ផលប៉ះពាល់​ដល់​សុខភាព និង​អាច​ប៉ះពាល់​ដល់​អាយុជីវិត​

spot_img

ភ្នំពេញ ​៖ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល បានឲ្យដឹងថា ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់​ឱ្យ​ដឹងថា អាកាសធាតុ​នៅលើ​ផ្ទៃ ប្រទេស​កម្ពុជា​នឹង​មាន​ការ​កើន​កំដៅ ដែល​អាច​មាន​ផលប៉ះពាល់​ដល់​សុខភាព និង​អាច​ប៉ះពាល់​ដល់​អាយុជីវិត ដោយសារ​បញ្ហា​ជំងឺ​បេះដូង និង​សូត និង​អាច​មាន​ជំងឺឆ្លង​ផ្សេងៗ​ដូចជា​៖ ជំងឺរាក ឬ​ជំងឺ​កង្វះ​ចំណីអាហារ​ផងដែរ​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ៖ ដោយសារ​ភាពរាំងស្ងួត​មិន​អាច​ដាំ​ដុះ​បាន ហើយក៏​អាច​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ពិសេស​ជំងឺ​តានតឹង​ក្នុង​អារម្មណ៍ (​ស្ដេស​) តប់ប្រមល់​ដែល​បង្កឡើង​ដោយ​អាកាសធាតុ​ក្តៅ​ខ្លាំងពេក និង​មាន​រលាក​ស្បែក​ឡើង​ក្រហម​។​ល​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ថ្លែងថា គ្រប់ៗ​គ្នា​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ លើ​បញ្ហា​សុខភាព នៅពេល​ដែល​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង ជា​ពិសេស​កុមារ និង​ជន​ចាស់ជរា សំខាន់​ត្រូវ​ប្រយ័ត្ន​ពី​បញ្ហា​ប៉ះពាល់ ដល់​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​អាច​ឱ្យ​ពិការ ឬ​បាត់បង់​ជីវិត​។ ដូច្នេះ សូម​ប្រជាពលរដ្ឋ​អនុវត្ត​វិធី​ការពារ ជា​ពិសេស​ត្រូវ​ពិសា​ទឹក ឬ​ទឹក​ដែល​មាន​ជាតិ​រ៉ែ ឱ្យបាន​ញឹកញាប់ ស្ថិតនៅ​ក្រោម​ម្លប់ ឬ​ទីកន្លែង​ត្រជាក់ ជៀសវាង​នៅក្រោម​កំដៅថ្ងៃ​យូរពេក​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​បន្ថែម​យា់ង​ដូច្នេះ​ថា​៖ ខ្ញុំ​សូមឲ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័​ត្ន​លើ​បញ្ហា​ជំងឺ​រាករូស និង​ជំងឺឆ្លង ដែល​អាច​បណ្តាល មក​ពី​ការបរិភោគ​ទឹក ឬ​អា​ហាវ​មិន​មាន​អនាម័យ​ល្អ ដូច្នេះ​សូម​ពិសា និង​ប្រើប្រាស់​ទឹកស្អាត ឬ​ទឹក​ឆ្អិន និង​
​អនុវត្ត​នូវរ​នាម័យ​ចំណីអាហារ និង​អាហារ​មាន​សុវត្ថិភាព​។​

​ប្រសិន​បើ​លោក​ឬ​កមាន​បញ្ហា​សុខភាព​ដែល​បណ្តាល​ឱ្យ​មាន​រាក ក្អួត ក្តៅខ្លួន និង​សន្លប់​សូម​ស្វែងរក​ការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោក​អ្នក​។ ក្រសួង​សុខាភិបាល​សូម​លើកទឹកចិត្ត ឱ្យ​សាធារណជន​ទូទៅ អនុវត្ត​តាម​ដំបូន្មាន​សាមញ្ញ​ខាងលើ ដើម្បី​ការពារ​អ្នក​និង​ក្រុមគ្រួសារ និង​សូម​ជូនពរ​អ្នក​ទាំងអស់​គ្នា​ជួប​នូវ​សុខភាព​ល្អ​។​

​សូមបញ្ជាក់​ថា កម្ពុជា​នឹង​ទទួលរង​ពី​ឥទ្ធិពល​បាតុភូត អែល​នី​ណូ (El Nino) នា​រដូវប្រាំង​នេះ (​មេសា – ឧសភា​) ដែល​នឹង​មាន​សភាព​ក្តៅ​ហួត​ហែង សីតុណ្ហភាព (៤០ – ៤២​អង្សារ​) ។​

​តើ​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ អាច​នឹង​បង្ករ​ឲ្យមាន​ជំងឺ​អ្វី​ខ្លះ​? ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×